
បរទេស៖ យោងទៅតាមលោក(Tony Brazier) ដែលជាអ្នកជំនាញផ្នែកពិនិត្យសាកសពប្រចាំតំបន់ Polk រដ្ឋផ្លរីដា បានឲ្យដឹងថា ក្មេងស្រីឈ្មោះ Katelyn Nichole Davis អាយុ១២ឆ្នាំ ដែលរស់នៅតំបន់ Polk បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ក្រោយពីក្រុមជួយសង្គ្រោះ បានប្រទះឃើញនាងធ្វើអត្តឃាតដោយចងកនៅខាងក្រៅផ្ទះ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ៣០ ធ្នូ ២០១៦ កន្លងទៅនេះ។
លោក (Tony Brazier) បាននិយាយថា ឥឡូវនេះសាកសពរបស់ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ និងស៊ើបអង្កេតឧក្រិដ្ឋកម្មប្រចាំនៅតំបន់ Georgia ដើម្បីធ្វើកោសល្យវិច្ច័យ។
ក្រុមប៉ូលិសនៅក្នុងតំបន់ Polk កំពុងធ្វើការស៊ើបអង្កេតទៅលើភស្តុតាងមួយចំនួន ដែលមានដូចជា ទូរស័ព្ទដៃ គណនី Facebook និងបណ្តាញសង្គមផ្សេងៗទៀតរបស់ Davis ដើម្បីឲ្យកាន់តែច្បាស់អំពីមូលហេតុដែលធ្វើឲ្យមានហេតុការណ៍មួយនេះកើតឡើង។ ប្រភពបន្ថែមទៀតថា ការស៊ើបអង្កេតកំពុងតែដំណើរការ ហើយការពិតនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕

ផ្តល់សិទ្ធិដោយ៖VD7News.com