Sponsor
ឃើញ​ប្តីគេមិននៅ មកចង់លេង(ស្តាយអ៊ឺរ៉ុប) មានអី !! ដាច់អណ្តាតខាន.លិឍ !!

ខេត្តតាកែវ៖ បុរស​ម្នាក់​ដែល​មានសមាសភាពមិនសូវល្អ ឃើញ​ប្រពន្ធ​គេដេកតែឯង ដោយប្តីមិននៅ បានមកធ្វើសកម្មភាពចាប់រំលោភទាំងកំរោល ដោយប្រើស្តាយបឺតមាត់ មានអីដាច់អណ្តាតពាក់កណ្តាលបាត់។ ហេតុការណ៍​ចាប់រំលោភសេពសន្ថវ:នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង០០នាទីយប់ថ្ងៃទី៧ខែមករាឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមការៀបរាប់របស់ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា រូប​គាត់មានឈ្មោះ សួន គា អាយុ៣៧ឆ្នាំ មានកូនបីនាក់ ដោយប្តីរបស់គាត់មិនបាននៅជាមួយទេ ដោយទៅធ្វើកម្មករនៅប្រទេសថៃ។គាត់បានបន្តទៀតថានៅយប់កើតហេតុរូបគាត់កំពុងតែដេកនៅលើគ្រែបីនាក់កូន លុះដល់វេលាម៉ោងខាងលើស្រាប់តែលេច​មុខជនសង្ស័យបានមកហៅគាត់ឲ្យក្រោក រួចគាត់ក៍បានក្រោកចេញមកដោយយល់ថាជាមនុស្សស្គាល់គ្នានៅក្នុងភូមិ។គាត់បានបន្តទៀតថាពេលដែលគាត់ចេញបានសួរទៅជនសង្ស័យថាហៅគាត់ធ្វើអីថ្មើនឹង ហើយជនសង្ស័យឆ្លើយថាជួយជូនគេទៅនេះតិច ទៅនោះតិច គាត់ក៍បានឆ្លើយថាអត់ទៅទេចង់ទៅណាទៅៗ ព្រោះ​គាត់យល់ថាមនុស្សនឹងមិនល្អ ស្រាប់តែ​ជនសង្ស័យ​បានស្ទុះមកចាប់គ្រៀក(ក)របស់គាត់ហើយដៃវាម្ខាងទៀតបានចាប់ច្របាច់ដោះរបស់គាត់ផ្តួលទៅលើដី ហើយវាបានយកមាត់របស់វាមកបឺតមាត់គាត់ ពេលនោះ​គាត់ក៍បានខាំអណ្តាតវាដាច់មួយកំណាត់។ធ្វើឲ្យជនសង្ស័យឈឺស្ទុះរត់គេចខ្លួនបាត់ទាំងយប់ ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើង។

ក្រោយពេលកើតហេតុ ព្រឹកឡើងទើបដឹងដល់សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រកឃើញវត្ថុតាងមួយចំនួនរួមមាន ស្បែក​ជើង១គូ បារី​១កញ្ចប់ កំប៉ុង​ស្របៀ១ នឹងអណ្តាត១កំណាត់ បន្ទាប់ពី​ធ្វើការ​សាកសួរ​ រួចសមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្មោង។បើតាមការឲ្យដឹងពីលោក ហេង ហ៊ត មេប៉ុសិ៍នគរបាលរដ្ឋបាលឃុំស្មោងបានប្រាប់ឲ្យដឹងថាជនសង្ស័យ មានឈ្មោះ​ថន ក្រច់ ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិឃុំជាមួយគ្នា ជាមុខសញ្ញាចាស់ ពេលនេះ​សមត្ថកិច្ច​របស់លោកកំពុងតែធ្វើការតាមរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ (សុខន) 

រូបភាព
រូបភាព
រូបភាព

វីដេអូ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor