
រាជធានីភ្នំពេញ៖ តារាចម្រៀងស្រករក្រោយដែលល្បីខាង Rap លោក G-Devith បានបង្ហោះសំណេរមួយក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានអំពាវនាវ អោយមហាជនជួយ សម្រាលទុក្ខរបស់តារាចម្រៀងជើងចាស់ ក្នុងផលិតកម្ម រស្មីហង្សមាស លោក រិន សាវ៉េត ដែលភរិយារបស់លោក មានជំងឺមហារីក កំពុងព្យាបាលនៅមន្ទីរពេទ្យ រុស្សី ជាមួយនិងជីវភាពក្រីក្រ គ្មានលុយសូម្បីបង់ថ្លៃបន្ទប់ជួលចំនួន៥០ដុល្លារ។
លោក G-Devith បានលើកឡើងថា "ថ្ងៃនេះខ្ញុំបានមកជួបរៀមច្បង រិន សាវ៉េត ដែលគាត់កំពុងមានទុក្ខ ដោយប្រពន្ធគាត់មានជំងឺមហារីក ដោយខ្ញុំបានជួយជាថវិការផ្ទាល់ខ្លួនចំនួន (100$) ដោយហេតុដែលខ្ញុំផុសនេះមិនមែនក្នុងន័យយកមុខយកមាត់ឬយ៉ាងណានោះទេ តែខ្ញុំចង់អោយបងប្អូន នឹង មិត្តភ័ក្រទាំងអស់គ្នា មិនថាសិល្បៈករ ឯកឧត្តម ឧកញ៉ា អស់លោក លោកស្រី មេត្តាជួយដល់បង រិន សាវេត ផង ច្រើនក្តី តិចក្តី តាមការគួរប្រពន្ធគាត់ស្នាក់នៅ មន្ទីរពេទ្យ រុស្សី អាគារ មហារីក បន្ទប់លេខ ០០៨ ឬទាក់ទងទៅលេខបង រិន សាវេត ផ្ទាល់(016 75 75 88)”។
ឃើញពីស្ថានភាពខាងក្រៅ យើងពិតជាមិនអាចដឹង និងទាយមិនត្រូវពីជីវភាពពិតរបស់អ្នកសិល្បៈ ដែលពួកគេតែងតែបង្ហាញភាពឡួយឆាយ នៅលើឆាកតន្រ្តី តែក្រោយឆាក ប្រៀបដូចជាអ្នកលេងល្ខោន ដោះសម្លៀកបំពាក់ដែលបានគ្រោងចេញ រួចជិះម៉ូតូឌុបត្រឡប់ទៅផ្ទះ។ សូមអ្នកដែលធ្លាប់តែចូលចិត្ត ស្រឡាញ់រាប់អាន លោក រិនសាវ៉េត មេត្តាជួយគាត់ ជួយអ្នកចម្រៀងខ្មែរម្នាក់ ជួយអ្នកសិល្បៈខ្មែរម្នាក់ ឲ្យរួចផុតពីភាពអត់ឃ្លាននេះផង៕



ផ្តល់សិទ្ធិដោយKQUBE