
ភ្នំពេញ៖ ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅវេលាម៉ោង០៧នឹង៤០នាទី យប់ថ្ងៃទី២២ខែមករា ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ដោយមានបុរសម្នាក់ដេកស្លាប់នៅលើផ្លូវយ៉ាងអានោចអាធ័ម ក្បែរបាំងថ្មពុះចែកទ្រូងផ្លូវ បន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបុករះពេញផ្លូវ បណ្តាលអោយមានអ្នករងរបួសធ្ងន់ស្រាលជាច្រើនអ្នក ចំណែកម្ចាស់រថយន្តបង្កបានបើក ទ្វាររថយន្តរួចរត់គេចខ្លួនបាត់ស្រមោលតែម្តង៕







ផ្តល់សិទ្ធិដោយ៖VD7News.com