
សិល្បៈ ៖ អូនចេះក្បត់ក៏ព្រោះតែបង មនុស្សល្អដូចរូបអូន បងបែរជាទុកអូនចោលម្នាក់ឯង ពេលអូនក្បត់បងវិញ តើបងឈឺចាប់ទេ ? នេះជាប្រធានបទសង្ខេបក្នុងសាច់រឿងរបស់កញ្ញា យូរី ក្នុងបទចម្រៀងថ្មី "ក្បត់លេងៗអស់ចិត្តមែនទែន”។
មុននេះពីរម៉ោងបទថ្មី "ក្បត់លេងៗអស់ចិត្តមែនទែន” របស់កញ្ញា យូរី បានចេញ Trailer ហើយ វីដេអូខ្លីនេះទោះជាបង្ហាញជូនមិនទាន់ទាំងស្រុង ប៉ុន្តែតាមរយៈឈុតឆាកខ្លះៗក្នុង Trailer បទថ្មីមួយនេះថតមានការសម្រិតសម្រាំងយកគុណភាពខ្ពស់ ដែលទទួលបានការកោតសរសើរជាច្រើនពីសំណាក់អ្នកដែលបានទស្សនា។
បទ "ក្បត់លេងៗអស់ចិត្តមែនទែន” ដឹកនាំសម្ដែងដោយ RED និពន្ធទំនុកច្រៀងដោយ គន្ធា និពន្ធបទភ្លេងថ្មីដោយ ផេន បូទី ថតដោយ RED ច្រៀងដោយ យូរី និងត្រៀមចេញលក់ឆាប់ៗនេះហើយ៕



វីដេអូ៖
ផ្តល់សិទ្ធិដោយ៖KQUBE