Sponsor

សិល្បៈ ៖ នៅ​រសៀល​នេះ​Trailer​បទ​ "មិន​យក​ប្រពន្ធ​ទេ​បើ​អូន​នៅ​តែ​យំ​" របស់​លោក​ កែវ វសនា ​បាន​ចេញ​នៅ​លើ​ Page​ Official​ Town Production​ បាន​រយៈ​ពេល​ជិត​កន្លះ​ម៉ោង​ហើយ​ ។ វីដេអូ​បាន​បង្ហាញ​ពី​សាច់រឿង​ស្នេហា​មាន​គំនាប​ពី​គ្រួសារ​នេះ​ពិត​ជា​ទាក់​អារម្មណ៍​យុវវ័យ​ ហើយ​ធានា​ថា​អ្នក​ដែល​បាន​ទស្សនា​ហើយ​ប្រាកដ​ជា​អួល​ដើមក​ជាក់​ជា​មិនខាន​។

គួរ​បញ្ជាក់​ថា​ បទ​ចម្រៀង​ "មិន​យក​ប្រពន្ធ​ទេ​បើ​អូន​នៅ​តែ​យំ"​ បាន​ចេញ ​CD Audio ​នៅ​ក្នុង​ផលិតកម្ម​ ថោន​ មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ហើយ​ចម្រៀង​របស់​លោក​ កែវ វាសនា ​មួយ​បទ​នេះ​ក៏​ល្បី​ខ្លាំង​ និង​មាន​ទស្សនិកជន​ជា​ច្រើន​រង់ចាំ​ទស្សនា ​MV​ ច្រើន​ខែ​មក​ហើយ​។ ស្រប​ពេល​ការ​ចេញ ​Trailer នេះ​ផលិតកម្ម​ ថោន ​ក៏​បាន​ប្រកាស​ថា​ បទ​ចម្រៀង​មួយ​នេះ​ក៏​ត្រៀម​ចេញ​នៅ​លក់​ក្នុង​VCD Vol 82​ ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

វីដេអូ៖

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor