Sponsor

លោក​ Koh Dong-jin ​ប្រធាន​​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ Samsung ​​ប្រទេស​កូរ៉េខាងត្បូង​​បាន​បរាជ័យ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ Galaxy Note​ 7 ​ផ្ទុះ​ថ្ម​ឆេះ​កាល​ពី​ពេល​កន្លង​មក​ ដោយ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​ បាន​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការ​ស្ដារ​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៣​ ខែ​មករា​ម្សិលមិញ​នេះ​ លោក​ប្រធាន​ក្រុមហ៊ុន​ខាង​លើ​បាន​ឱន​ក្បាល​សូម​ទោស​អតិថិជន​យ៉ាង​ស្មោះ​ ដោយ​រូប​លោក​មាន​សោក​ស្ដាយ​យ៉ាង​ខ្លាំង​នូវ​ការ​ផលិត​ខុស​ស្តង់ដារ​ទៅ​លើ​ថ្ម​ទូរស័ព្ទ​ម៉ាក​ Galaxy Note 7​ ដែល​បាន​បង្ក​ឲ្យ​ឆេះ​ខូច​ខាង​ ចំ​ពេល​កំពុង​ប្រើប្រាស់​ ដោយ​លោក​និយាយ​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ ក្រុមហ៊ុន​នឹង​ធានា​ជូន​គុណភាព​ និង​សុវត្ថិភាព​១០០​% ដើម្បី​កសាង​ទំនុក​ចិត្ត​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ម៉ាក​​ Galaxy Note​ 7 ជា​បន្ត​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​មុន​ក្រុម​ហ៊ុន ​Samsung ​ត្រូវ​បា​ន​បង្ខំ​ឲ្យ​ឈប់​លក់​ទូរស័ព្ទ​ម៉ាក​នេះ​ម្ដង​រួច​មក​ហើយ​ ​បន្ទាប់​ពី​​​ទូរស័ព្ទ​នៅ​តែ​ផ្ទុះ​ថ្ម​ឆេះ​នៅ​ដៃ​របស់​អតិថិជន​ យ៉ាងណាមិញ​ក្រុមហ៊ុន​ច្ចេកវិទ្យា​នេះ​ នឹង​ចេញ​លក់​ទូរស័ព្ទ​ថ្មី​ផ្សេង​ទៀត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ​ នេះ​បើ​យោង​តាម​ BBC​ បាន​ចុះ​ផ្សាយ​៕​

ផ្តល់សិទ្ធីដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor