Sponsor

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង​១៩និង៣០នាទី​ថ្ងៃទី​២៣មករា២០១៧ នៅចំណុចភូមិ កណ្តាល​ ឃុំ​ សន្លុង ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​។ បង្កឡើង​ដោយ​ជនសង្ស័យ​ជាប្ដី​ឈ្មោះ​ ជា បេន ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ លក់បន្លែ មានទីលំនៅ​ ភូមិឃុំកើតហេតុ​ (ត្រូវ​ជាប្តីឃាត់ខ្លួន​ )​។

ប្រពន្ធ(ជនរងគ្រោះ)ឈ្មោះ​ យួន ចាន់ណា ភេទ​ស្រី​ អាយុ​ ៤៣​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់បន្លែ មានទីលំនៅភូមិឃុំកើតហេតុ​ (របួសស្មាខាងស្តាំនិងបោះដៃផុតចំហៀងខាងស្តាំ ត្រូវជាប្រពន្ធ)​ ។

ប្រភព​បានឲ្យដឹងថា ប្រពន្ធបានផឹកស្រាស្រវឹង ប្តីនិយាយមិនស្តាប់ ក៍ មានទំនាស់ពាក្យសំដីគ្នានិង ពេលនោះប្តីខឹងបានយកខ្សែភ្លើងមកវាយប្រពន្ធបណ្តាលឲ្យមានរបួសស្នាម ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែងស្រុកដើម្បីសម្រាកព្យាបាល ។

ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លងឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor