Sponsor

តុលាការ​ទីក្រុង​ សេអ៊ូល ​បាន​សម្រេច​អនុញ្ញាត​ដល់​ម្ចាស់​ក្រុមហ៊ុន ​Samsung ​លោក​ Jay Y. Lee​ អាយុ​ ៤៨ ​ឆ្នាំ ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ ដោយ​គ្មាន​ការ​ឃាត់​ខ្លួន​ ជា​ការ​បដិសេធ​បណ្ដឹង​របស់​រដ្ឋអាជ្ញា​ពិសេស​ ដែល​ទាមទារ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ Jay​ ពី​បទ​ផ្ដល់​សំណូក​ ក្នុង​ឆ្នាំ ​២០១៤​ ជា​ប្រាក់​ជាង​ ៣៦ ​លាន​ដុល្លារ ​ដល់​អង្គការ​របស់​មិត្តភ័ក្ដិ​លោកស្រី​ប្រធានាធិបតី​ Park Geun-hye ។​

ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​ កូរ៉េខាងត្បូង​ សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​ទីក្រុង​ សេអ៊ូល​ ដែល​បដិសេធ​ចំពោះ​សំណើ​ចាប់​ខ្លួន​ប្រធាន​ក្រុមហ៊ុន ​Samsung​ចំណែក​ក្រុមហ៊ុន​ Samsung ​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ ក្រុមហ៊ុន​គោរព​តាម​ស្មារតី​នៃ​ការ​ស៊ើបអង្កេត​នេះ​ ដែល​អាច​ត្រូវ​បាន​កំណត់​ដោយ​មិន​ចាំ​បាច់​មាន​ការ​ឃុំឃាំង​ជន​ជាប់​ចោទ ។​

រដ្ឋអាជ្ញា​ពិសេស​ កូរ៉េខាងត្បូង ​ជា​ច្រើន​រូប​ បាន​ចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន ​Samsung ​ពី​បទ​ផ្ដល់​សំណូក​ជា​ប្រាក់​ជាង​ ៣៦​ លាន​ដុល្លារ​អាមេរិក ​ទៅ​ឲ្យ​អង្គការ​ជាច្រើន​របស់​អ្នកស្រី ​choi soon-sil​ ដែល​ជា​មិត្តភ័ក្ដិ​របស់​លោកស្រី​ប្រធានាធិបតី​ Park Geun-hye​ ជា​រឿងអាស្រូវ​ដែល​នាំ​ទៅ​រក​វិបត្តិ​នយោបាយ​ក្នុង​រដ្ឋាភិបាល​ កូរ៉េខាងត្បូង ។​ ប្រភពៈ​ firstpost​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor