Sponsor

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១និង២នាទី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះសំណាក់ វិមាន​អង្គ​ជ័យ បន្ទប់​លេខ០៩ ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ប្រភពបានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន៖ ទី១. ឈ្មោះ អ៊ួ​ង សូ​ពី​ណា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ(ម្ចាស់​ថ្នាំញៀន) ទី២.ឈ្មោះ​សោម សោភា ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ទី៣. ឈ្មោះ អ៊ុក ស្រីអូន ភេទ​ស្រី អាយុ២២ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​វាក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នៅមុន​ឃាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​អន្តរាគមន៍​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​បានឃើញ​ជនសង្ស័យ៣នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​បាន​ដើរ​ថ្មើ​ជើង​ដោយមាន​ការសង្ស័យ​ទើប​ហៅ​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​រកឃើញ​ថ្នាំញៀន​ទើប​បន្តទៅ​ឆែកឆេ​បន្ទប់​ផ្ទះសំណាក់​អង្គ​ជ័យ បន្ទប់​លេខ៩ ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ធ្វើការ​ឃាត់ខ្លួន​តែម្តង ៕

ផ្តល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor