Sponsor

សិល្បៈ ៖ ​ហេតុការណ៍​ខ្មោច​លង​ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ជឿ ​និង​អ្នក​​មិន​ជឿ​ ប៉ុន្តែ​រឿង​នេះ​នៅ​តែ​កើត​មាន​ជា​រឿយៗ​ រហូត​មាន​អ្នក​ជួប​ប្រទះ​មួយ​ចំនួន​ខ្លាច​បាក់ស្បាត​ធ្លាក់​ខ្លួន​ឈឺ​ក៏​មាន​ដែរ​។ ជាក់ស្ដែង​លោក​ សុន រដ្ឋា​ អ្នក​និពន្ធ​ ប្រចាំ​នៅ​ផលិតកម្ម​ សាន់ដេ​ និង​ផលិតកម្ម ​សាស្តា​ ហើយ​ក៏​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​ឲ្យ​លោក ​ពេជ្រ ថាណា ​មាន​ឈ្មោះ​បោះ​សំឡេង ​ក៏​បាន​ជួប​ហេតុការណ៍​ខ្មោច​លង​ ពេល​ដែល​លោក​កំពុង​តែង​និពន្ធ​បទ​ចម្រៀង " ទន្ទឹង​ផ្លូវ​អូន​" ​នៅ​ឯក​ស្រុក​កំពុង​ត្រាច​ ខេត្ត ​កំពត​ ​រហូត​រាកនោម​ដាក់​ខោ ​ដោយ​មិន​ដឹង​ខ្លួន​។ ​ជុំវិញ​រឿង​ហេតុ​ខាង​លើ​នេះ​លោក​ សុន រដ្ឋា​ បាន​ប្រាប់​ Kqube.net​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ ក្រៅ​ពី​អាជីព​ជា​អ្នក​តែង​និពន្ធ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ សាស្តា ​និង​ផលិតកម្ម​ សាន់ដេ ​លោក​ក៏​មាន​ការងារ​ជា​គ្រូ​បង្រៀន​នៅ​អង្គការ "​អង្គការ​ជំនួយ​ជប៉ុន​ដើម្បី​កម្ពុជា​" ដែល​ត្រូវ​ចុះ​ធ្វើ​ការ​នៅ​ស្រុក​កំពង់ត្រាច​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

 ​អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា ​ការ​និពន្ធ​បទចម្រៀង​លោក​តែង​សរសេរ​នៅ​ពេល​យប់​ទំនេរ​ពី​ការងារ​អង្គការ​គាប់​ជូន​នៅ​យប់​មួយ​នោះ ​តែ​លោក​មិន​បាន​ចាំ​ថ្ងៃ​ទី​ច្បាស់ ​គឺ​លោក​បាន​ទទួល​ការងារ​និពន្ធ​បទចម្រៀង​ឲ្យ​ផលិតកម្ម​ សាស្តា ​ចំនួន​ប្រាំ​បទ​ សម្រាប់​ឲ្យ​លោក​ ពេជ្រ ថាណា ​ច្រៀង​ ហើយ​ខាង​ផលិតកម្ម​បាន​ប្រាប់​ថា​សុំ​ឲ្យ​ការងារ​នេះ​បាន​លឿន ​ដូច្នេះ​ហើយ​លោក​ក៏​ខិតខំ​អង្គុយ​និពន្ធ​ទាំង​យប់​តែម្ដង​។ ​

លោក ​សុន រដ្ឋា ​បន្ត​ថា​ ពេល​នោះ​ខណៈ​ដែល​លោក​ចេញ​មក​បទ​ជើង​តូច​ក្រៅ​បន្ទប់គេង ​ស្រាប់​តែ​ឃើញ​សត្វ​ឆ្មា​មួយ​យ៉ាង​ធំ​ និង​មាន​ជើង​តែ​បី ​កំពុង​សម្លឹង​មើល​លោក​ ហើយ​លោក​ក៏​មើល​ឆ្មា​នោះ​វិញ​ដែរ​ ស្រាប់​តែ​ឆ្មា​នោះ​បាន​ហោះ​ទៅ​លើ​ក៏​បាន​ក្លាយ​ទៅ​ជា​សត្វ​ស្លាប​មួយ​យ៉ាង​ធំ​ស្ទើរ​ប៉ុន​មនុស្ស​ហើរ​ទៅ​ទុំ​លើ​ដើម​ឈើ​ ​និង​មាន​ភ្លើង​ថែម​ទៀត ​ធ្វើ​ឲ្យ​លោក​ភ័យខ្លាច​ រត់​ចូល​ក្នុង​បន្ទប់​ដេក​វិញ​រហូត​រាក​នោម​ដោយ​មិន​ដឹង​ខ្លួន​ និង​លែង​ហ៊ាន​ស្នាក់​នៅ​ទីនោះ​ថែម​ទៀត​។ ​អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា​ ចំពោះ​ហេតុការណ៍​នេះ​លោក​មិន​ដែល​ជួប​ប្រទះ​ទេ ​ហើយ​បើ​តាម​ការ​សន្និដ្ឋាន​របស់​លោក​ គឺ​ប្រហែល​ជា​ខ្មោច​លង​ ព្រោះ​ពេល​លោក​សួរនាំ​អ្នក​ភូមិ​ពី​ទីតាំង​ខាងលើ​ ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​ត្រូវ​ខ្មោច​លង​ រហូត​មាន​អ្នក​ខ្លះ​ឈឺ​ជ្រុះ​សក់​ក៏​មាន​ដែរ​៕

ផ្តល់សិទ្ធិដោយ KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor