Sponsor

ខេត្តកំពង់ស្ពឺ៖  ឪពុកចុង​ល្មោភកាម​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​គងពិសី ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ចាប់​កូនចុង​រំលោភ រហូត​បានសម្រេច​ជាច្រើន​ដង លុះ​ដឹង​ដល់ ម្តាយ​ដាក់ពាក្យ​បណ្តឹង អោយ​នគរបាល​ឃាត់​តែម្តង។ ហេតុការណ៍​ឃាត់​ឪពុកចុង​ល្មោភកាម​បាន កាលពី​វេលា​ម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ស្តុក ឃុំ​ស្តុ​ង ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាល​ស្រុក​គងពិសី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុកចុង​ល្មោភកាម ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ឡាយ នួន អាយុ៥៣ឆ្នាំ មុខរបរ​ជា​សន្តិសុខ រស់នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ នគរបាល​ស្រុក​បាន​បន្តថា​ស្ត្រី​ជា​ម្តាយ​បានដាក់​ពាក្យបណ្តឹង​ឪពុកចុង​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ បានសម្រេច៤ដង ទៅលើ​កុមារី​រងគ្រោះ​មានឈ្មោះ គ.ល.គ.ព  អាយុ១៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ។

ប្រភព​បាន​បន្តថា ជនសង្ស័យ​ជា​ឪពុកចុង បានធ្វើ​សកម្ម​រំលោភ តាំងពី​ដើមឆ្នាំ២០១៧ ហើយ​ធ្វើ​សកម្មភាព​រំលោភ សេពសន្ថវៈ លើកចុងក្រោយ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ បានសម្រេច​ចំនួន២ដង​ទៀត ទើប​បែកការ​ដល់​ម្តាយ​ឈ្មោះ​នុត គឹម ចាន់ អាយុ៣៤ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានមក​ប្តឹង​ជនសង្ស័យ​ជា​ប្តី​ចុង ដែល​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ កូនស្រី​របស់គាត់។ តាម​សម្តី​របស់​ឪពុកចុង​រូបនោះ​មិនបាន​សារភាព​នោះទេ បាន​និយាយថា​មិនមែនជា​ការចាប់រំលោភ​នោះទេ​ជាការ​ព្រមព្រៀងគ្នា​នោះទេ។បើទោះបីជា​ជនសង្ស័យ​មិនបាន​សារភាព​ក៏ដោយ​ក៏​នគរបាល​កសាង​សំណុំរឿង​បន្ត។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង ទៅ​សាលាដំបូង តាម​នីតិវិធី៕ ដោយ ៖ សុវណ្ណ​វឌ្ឍនៈ

ផ្តល់សិទ្ធិដោយ៖Vd7news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor