Sponsor

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ មានករណីដ៏រន្ធត់មួយ បានកើតឡើងទៅលើ ក្រុមគ្រួសារមួយ ដែលក្មេងប្រុសម្នាក់ដើរ ទៅលេងក្បែរស្រះទឹក បណ្ដាលឲ្យរអិលជើង ធ្លាក់ទឹកលង់ ស្លាប់ខណៈពេលដែល ឪពុកបាននាំទៅលេងផ្ទះជីដូន នៅក្នុងភូមិថ្មី ឃុំគោកធ្លក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅយប់ថ្ងៃដ៏ដែលថា ក្មេងប្រុសរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ កៅ សៀកឈុង ភេទប្រុស អាយុ ០៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកបានបន្តថា ក្រោយពីទទួលបានដំណឹងសមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព និងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ធីតា

ផ្តល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor