Sponsor

ក្នុង​ថ្ងៃ​បុណ្យ​មាឃ​បូជា​នេះ​ ក្រុមហ៊ុន​ Facebook ​បាន​បង្ហាញ​ការ​ចូលរួម​របស់​ខ្លួន​ដោយ​មាន​រូបភាព​ព្រះ​ច័ន្ទ​ពេញ​វង់​ និង​ផ្កាឈូក​ ព្រម​ទាំង​ពន្លឺ​ភ្លើង​ទាន​ រួម​ជា​មួយ​នឹង​ពាក្យ​ជូន​ពរ​ថា ​“សម្រាប់​ការ​ឧទ្ទិស​បួងសួង​ ក្នុង​ថ្ងៃ​បុណ្យ​មាឃបូជា​ យើង​ទាំង​អស់​គ្នា​សូម​សម្ដែង​នូវ​ក្ដី​គោរព​ចំពោះ​ឱវាទ​របស់​ព្រះពុទ្ធ​ ដោយ​យើង​ទាំង​អស់​គ្នា ​សូម​ឲ្យ​មាន​នូវ​សមាធិ​ចិត្ត​ប្រកប​ដោយ​បុណ្យ ​និង​ភាព​ស្ងប់​ក្នុង​អារម្មណ៍​” ។

បុណ្យ​មាឃ​បូជា​ ជា​ពិធី​បុណ្យ​មួយ​សំខាន់​បំផុត​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ ។ ពិធី​បុណ្យ​នេះ​ ​មាន​ការ​ប្រារព្ធ​ឡើង​ដោយ​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​នៅ​ទូទាំង​ពិភព​លោក ។​ ពិធី​បុណ្យ​នេះ​ ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ ១៥​ កើត​ខែ​មាឃ​ នៃ​ចន្ទគតិ​រៀង​រាល់​ឆ្នាំ ។

​ ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ ក្នុង​បំណង​រំឭក​ដល់​ព្រឹត្តិការណ៍​ ​២​ សំខាន់ៗ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​គឺ៖

១–រំឭក​ដល់​ថ្ងៃ​ ចតុរង្គសន្និបាត ​ជា​ពេល​ដែល​ភិក្ខុ​សង្ឃទាំង​ ១២៥០​ អង្គ​ សុទ្ធតែ​ជា​ព្រះ​អរន្ត​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ ១៥​ កើត​ ខែ​មាឃ​ នៅ​ក្នុង​វត្ត​វេឡុវ័ន​ ក្រុង​រាជ​គ្រឹះ​ មគធ​រដ្ឋ​ ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​សំដៅ​ត្រង់​ប្រទេស​ឥណ្ឌា ​ដែល​ហៅ​ថា ប៊ិហារ​ (វិហារ)​។

២–រំឭក​ដល់​ថ្ងៃ​ព្រះ​ពុទ្ធ​ដាក់​អាយុ​សង្ខារ​ គឺ​ពេលនោះ​ព្រះអង្គ​មាន​ព្រះជន្ម​ បើ​គិត​តាម​ឈ្មោះ​ខែ​ នៅ​ខ្វះ​ប្រហែល ​៤​ ខែ​ និង​បើ​គិត​តាម​ចំនួន​ថ្ងៃ​ នៅ​ខ្វះ​ ៨៨​ថ្ងៃ​ ទៀត​ នឹង​គម្រប់​ ៨០ឆ្នាំគត់​ កាល​ពី​ ៥៨៨​ឆ្នាំ​ មុន​គ្រិស្តសករាជ ។​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor