កីឡា៖ "តាតែងសួរចៅពេលណាទៅជប៉ុន ម្ដេចមិនចាំមើលចៅលេងលីកនៅឆាកអន្តរជាតិមួយប្រកួតសិនបានអត់ ពេលនេះតាទៅចោលចៅហើយ"។ នេះជាសំណេរមួយរបស់ កីឡាករជម្រើសជាតិឆ្នើម ចាន់ វឌ្ឍនាកា ដែលបានសរសេរនៅរសៀលថ្ងៃទី២ កុម្ភៈនេះ ដែលថ្លែងនូវការខូចចិត្ត បាត់បង់មនុស្សជាទីគោរពស្រឡាញ់និងតែងជជែកលេងសួរនាំម្តងហើយម្តងទៀតពីការចេញទៅលេងរបស់ វឌ្ឍនាកានៅប្រទេសជប៉ុន។
សំណេរមួយនេះក៏បានធ្វើឲ្យអ្នកគាំទ្រទាំងអស់មើលហើយ មានការសោកស្ដាយនិងរន្ធត់ចិត្តជាមួយ វឌ្ឍនាកាដែរ ដោយខ្លះបាន Comment ក្នុងហ្វេសប៊ុករបស់ វឌ្ឍនាកា ថា សូមចូលរួមចែករំលែកទុក្ខ និងខ្លះទៀតបានPost រូបយំផងដែរ។ យ៉ាងណាមិញសូមមើលសំណេរទាំងស្រុងរបស់វឌ្ឍនាកានៅខាងក្រោមនេះ។

ផ្តល់សិទ្ធិដោយ៖KQUBE