Sponsor
ខ្លាំងមែន​ !! ទាញ​អាការ​ ស្ពាយ​ទាំង​គ្រាប់​ពេញខ្លួន​ទៅ​រកបាញ់​ ម្ចាស់ហាង«ហេងគង់» រត់ទាំង​ព្រលឹង​ចុងសក់

បន្ទាយមានជ័យ៖ កាលពី​វេលា​ម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៧ នៅចំណុចភោជនីដ្ឋាននិងខារ៉ាអូខេហេងគង់ស្ថិតក្នុងភូមិជំទាវឃុំឫស្សីក្រោកស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ​។ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​មួយ​បាន​ផ្ទុះ​ឡើង​ដោយសារ​តែ​មេយោធារសឹករងស្រុកមង្គលបូរីស្ពាយកាំភ្លើងវែងធុនអាការទៅរកបាញ់ម្ចាស់ហាងហេងគង់បណ្តាលឲ្យរត់ទាំង ព្រលឹង​ចុងសក់​។

យោងតាមសំដីប្រពន្ធម្ចាស់ភោជនីយ៍ដ្ឋាននិងខារ៉ាអូរខេហេងគង់បានប្រាប់មុនពេលឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីស្ពាយកាំភ្លើងធុនអាការនិងមានពាក់ទុសៀរដាក់មកជេរប្រមាតនិងរកបាញ់ម្ចាស់ហាងឈ្មោះ ហេង គង់ និងស្រីបំរើរការក្នុងហាងរត់ចែកជើងសព្រាតនោះ។

នៅអំឡុងម៉ោងប្រមាណ៦ជាងមានឈ្មោះ កែវ ស៊ុនលី បាននាំប្រពន្ធនិងសាច់ញាតិនិងមិត្តភក្តិមានគ្នាចំនួន៦នាក់ស្រីគឺប្រពន្ធដែលស្រវឹងពីណាមិនដឹងបានចូលច្រៀងខារ៉ាអូរហើយបានខឹងនិងស្ត្រីចាក់ខារ៉ាអូរខេក្នុងបន្ទប់ថាចាក់តែបទអោយមិនចេះច្រៀង។ឈ្មោះ កែវ ស៊ុនលី បានយកកែវមានស្រាចាក់ដាក់ក្បាលមេក្រូ ហើយស្ត្រីបំរើការក្នុង បន្ទប់ប្រាប់ថា បើពូយកកែមានស្រាចាក់ដាក់ក្បាលមេក្រូនខូចថៅគាត់គឹតលុយ។

ឈ្មោះ កែវ ស៊ុនលី បាននិយាយតបថា៖បើម៉ៃក្រូហ្វូនខូចគិតលុយទៅក្រោយពេលច្រៀងហើយអោយគឹតលុយទាំងថ្លៃម៉ោងខារ៉ាអូរខេ និងថ្លៃម្ហូបក្លែម និងថ្លៃម៉ៃក្រូហ្វូនចំនួន ២និងដោះក្បាលអំភ្លីម៉ៃក្រូហ្វូនអោយគឹតសរុបអស់ជាង ១លានរៀល(បានអោយ៣០០ដុល្លាអាប់លុយអោយវិញ ៥០ដុល្លា)។ក្រោយពេលប្រគល់អំភ្លីនិងម៉ៃក្រូហ្វូនអោយអោយទៅឈ្មោះ កែវ ស៊ុនលី ទទួលដាក់ក្នុងរថយន្តហើយទាញចេញពីឡានបោកកំទិចចោលមុខហាង។

ប្រពន្ធម្ចាស់ហាងហេងគង់បានបញ្ជាក់ប្រាប់ថា៖ក្រោយ ពេលដែលឈ្មោះ កែវ ស៊ុនលី ចេញហាងរយះពេលជិតកន្លះ ម៉ោងក្រោយស្រាប់ឃើញជិះរថយន្តធុនបាឡែន មកវិញចតមុខហាងហើយដោះអាវពាក់ខោពណ៌ទាហ៊ានដោយមានកាន់កាំភ្លើងធុនអាការហើយពាក់ទុស៊ៀ ដាក់គ្រាប់ពេញ។

រូបភាព

ក្រោយពេលចុះពីរថយន្តអាមេកាំភ្លើងសូរច្រកបេះសោប៉េះនិយាយខ្លាំងៗថា៖អាញមកបាញ់ម្ចាស់ហាងអាហេងគង់និងមីស្រីបំរើក្នុងខារ៉ាអូរខេចោលបង់លុយអោយអស់២០ លានរៀលត្រូវឆ្នោតថ្ងៃមិញអស់ប៉ុន្មានលុយ។ក្រោយពេលនិយាយបណ្តើរជេរបន្តិចបណ្តើរកបាញ់ម្ចាស់ហាង ហេងគង់ និងអ្នកបម្រើក្នុងហាងរត់បាតជើងសព្រាតចូលព្រៃក្រោយអស់ហើយមានអ្នកស្គាល់គ្នាម្នាក់អង្គុយផឹកស៊ីក្នុងហាងបានចូលមកហាមនិងឃាត់សុំអោយត្រឡប់ទៅផ្ទះវិញ។ហើយចេញពីហាងទៅស្រែកជេរនិងរកបាញ់នៅផ្ទះក្បែរផ្សារមង្គលបូរីបណ្តាលអោយអ្នកជិតខាងភ័យនៅពេលដែលស្រែកជេរកបាញ់ទាំងម្ចាស់ហាង ហេងគង់ និងប្រមាណរកបាញ់ឱពុកម្តាយថែមទៀត។

ប្រពន្ធម្ចាស់ហាងហេងគង់បានបញ្ជាក់ថា៖ក្រោយដែលឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីជេប្រមាណមើលងាយនិងរកបាញ់សំលាប់នៅនិងហាងរហូតដល់ផ្ទះគឺបានដាក់ពាក្យបណ្តឹងរួចហើយនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីដើម្បីរកយុត្តិធម៌ជូនហើយសុំអោយចាត់វិធានការតាមច្បាប់។

ទាក់ទិនការចោទប្រកាន់លោក កែវ ស៊ុនលី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីត្រូវបានប្រពន្ធម្ចាស់ហាងហេងគង់ចោទប្រកាន់យកកាំភ្លើងទៅរកបាញ់ប្តីឈ្មោះ ហេង គង់ ជាម្ចាស់ហាងហេងគង់ និងអ្នកបម្រើក្នុងហាងបណ្តាលរត់បាតជើងសព្រាតនោះបានទំនាក់ទំនងទៅលោក កែវ ស៊ុនលី តែមិនអាចធ្វើការទំការទំនាក់ទំនងបានឡើយ៕

រូបភាព
រូបភាព
រូបភាព

​វីដេអូ៖

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor