ក្រោយពីបានឃើញមិត្តអ្នកលេងក្នុងបណ្ដាញសង្គមបាន Share តៗគ្នានូវរូបថតមួយសន្លឹកប្រកបដោយអត្ថន័យជ្រាលជ្រៅនិងធ្វើឲ្យអ្នកមិត្តអ្នកអានទាំងអស់ទប់អារម្មណ៍មិនបាន ពិសេសមានសម្តីមួយម៉ាត់ដែលភ្ជាប់ជាមួយរូបថតនោះ គឺ “កូនមានឪពុក..យ៉ាងហោចណាស់ពុកបានឃើញកូនមានគូស្រករក្នុងជីវិតចុងក្រោយរបស់ឪពុកដែរ....”។
សម្តីនេះជាទឹកចិត្តរបស់ឪពុកគេឪពុកយើង ដែលធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមទាំងអស់ឃើញហើយ ពិតជាមានអារម្មណ៍ក្តុកក្តួល រំជួលចិត្តយ៉ាងខ្លាំង ខ្លះស្រក់ទឹកភ្នែកក៏មាន ដែលដូចទៅនឹងកូនស្រីរបស់បុរសវ័យចំណាស់ក្នុងរូបថតដែលកំពុងសម្រាកលើគ្រែក្រោកមិនរួច ហើយជូនពរដល់កូនស្រីនៅថ្ងៃមង្គល។យ៉ាណាមិញ គេក៏សង្គេតឃើញមានមិត្តមួយចំនួនបានជូនពរអ្នកទាំងពីរនោះឲ្យមានសុភមង្គលពេញមួយជីវិត និងគ្មានជំងឺតម្កាត់មកបៀតបៀនផងដែរ។
ចុះមិត្តអ្នកអាន ខេឃ្យូប វិញ មានអ្វីជូនពរដែរ?

ផ្តល់សិទ្ធិដោយ៖KQUBE