Sponsor

ទិវា​នៃ​ក្តី​ស្រឡាញ់​ឬ​ត្រូវ​បាន​មិត្ត​យុវវ័យ​មួយ​ចំនួន​បាន​ហៅ​​ថា​​​បុណ្យ​សង្សារ​នោះ​ កាន់​តែ​កៀក​នឹង​ចូល​មក​ដល់​ហើយ​។ បើ​តាម​នៅ​ថ្ងៃ​ ១៤​ កុម្ភៈ​​ ​២០១៧​​នេះ​ ត្រូវ​​បាន​អ្នកស្រាវជ្រាវ​សុខភាព​សាធារណៈ​​មើល​ឃើញ​ថា ​ទំនោរ​នៃ​ការ​រួម​ភេទ​របស់​យុវវ័យ​​មាន​ការ​កើន​ឡើង​វិញ​​។​​​​​ ​

ទំនោរ​នៃ​រួម​ភេទ​របស់​យុវវ័យ​ដែល​នឹង​កើន​វិញ​​​នេះ​ ត្រូវ​បាន​​​​លោក​ តុង​ សុប្រាជ្ញ​ ​អ្នកស្រាវជ្រាវ​សុខភាព​សាធារណៈ​ផ្ដោត​លើ​សុខភាព​ផ្លូវ​ភេទ​របស់​យុវវ័យ​បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​​ BTV កាល​ពី​ពេល​ថ្មី​នេះ​ថា​ ដោយសារ​​​អាជ្ញាធរ​បាន​ទម្លាក់​ដៃ​ក្នុង​ការ​ទប់​ស្កាត់​នូវ​ជំងឺ​ចាស់​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

ម្យ៉ាង​ទៀត​នោះ​គឺ​​មិត្ត​យុវវ័យ ​ពិសេស​​បុរស​ៗ​​តែ​ម្តង​ គាត់​បាន​ប្រើ​លេស​​​មួយ​ចំនួន​នៅ​​ថ្ងៃ​១៤ ​កុម្ភៈ ​ដើម្បី​លួង​លោម​មិត្ត​ស្រី​ខ្លួន​​ឲ្យ​រួម​ភេទ។​​​​​​ ​អ្នកស្រាវជ្រាវ​ដែល​ត្រូវ​បាន​គេ​ដាក់​ងារ​ថា ​​​​ថៅ​កែ​វ៉ាឡិន​ថាញ ​បាន​​បញ្ជាក់​ពី​លេស​​ទាំង​នោះ​ថា បើ​សិន​ជា​មិត្ត​ស្រី​ពួកគាត់​មិន​ព្រម​រួម​ដំណេក​ជាមួយ​ខ្លួន​​ទេ ​គេ​នឹង​ប្រើ​វិធី​ដូច​ជា៖

ទី​មួយ​៖ គេ​នឹង​​អូស​ក្រឡា​នាំ​ទៅ​​ញ៉ាំ​អាហារ​ពី​កន្លែង​មួយ​ទៅ​កន្លែង ហើយ​បន្ត​ចូល​ខារ៉ាអូខេ​ (KTV) ​រហូត​ដល់​យប់​ជ្រៅ​ ​ ​​​រួច​​ប្រើ​លេស​ថា យប់​ហើយ​ មិន​អាច​ចូល​ផ្ទះ​បាន​ទេ​ ព្រោះ​អាច​ប៉ា​ម៉ាក់​​ស្តី​ឲ្យ​ ដូច្នេះ​គេង​នៅ​ខាងក្រៅ​សិន​ហើយ​ ចាំ​ស្អែក​ព្រឹក​​ចាំ​ទៅ​។

ទីពីរ​៖​ ទិញ​របស់របរ​ប្រើប្រាស់ ឬ ​កាដូ​ថ្លៃ​ៗ ជូន​មិត្ត​ស្រី​ ដើម្បី​ធ្វើ​ឲ្យ​ដៃ​គូ​សង្សារ​ខ្លួន​មាន​អារម្មណ៍​រំភើប​ចិត្ត​​។​

និង​ទី​បី៖ គឺ​ប្រើ​លេស​​ថា​ បើ​​ដៃ​គូ​ស្នេហា​មិន​ព្រម​រួម​ភេទ​ជាមួយ​ខ្លួន​ បញ្ជាក់​ថា ភាគី​ខាង​ស្រី​មិន​ខ្លួន​ស្រឡាញ់​ពិត​ប្រាកដ ឬ​មិន​ទុកចិត្ត​គ្នា​ទៅ​វិញ​​ថា​ស្នេហា​គេ​ពិត​ជា​ស្មោះ​ស្ម័គ្រ​។​​​​​​​​ ​​សម្រាប់​ចំណុច​ទាំង​​នេះ​​ ​ត្រូវ​បាន​ថៅ​កែវ៉ានឡិន​ថាញ​រូប​នេះ​​អះ​អាង​ថា​ វា​ត្រូវ​មិត្ត​យុវវ័យ​មួយ​ចំនួន​ ​ពិសេស​បុរស​តែ​ម្តង​ តែង​ប្រើប្រាស់​អូស​ទាញ​ដល់​មិត្ត​ស្រី​ឲ្យ​រួមភេទ​។

យ៉ាងណា​មិញ​វា​នៅ​​​​​​មិន​ទាន់​អស់​នៅ​ឡើយ​ទេ គឺ​ពួកគេ​អាច​នឹង​​ប្រើ​មធ្យោបាយ​ជា​ច្រើន​ទៀត​ ដើម្បី​អូសទាញ​​ ដូច្នេះ​សូម​មិត្ត​អ្នក​អាន​ទាំងអស់​មេត្តា​​ សូម​គិត​គូ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​មុន មិន​ធ្វើ​អ្វីមួយ​ ជា​ពិសេស​មុន​នឹង​ប្រឡូក​ក្នុង​រឿង​ផ្លូវ​ភេទ​៕​​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor