
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចំណុចផ្ទះឈ្មោះ ស្រឿន ចាន់ថន ភូមិកោះទៀវ"ខ" ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនសង្ស័យ៖ ចំនួន ០២នាក់ទី១-ឈ្មោះ ទី នីកា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះទៀវ"ខ" ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នារីបម្រើខារ៉ាអូខេ (ឃាត់ខ្លួន)។ទី២-ឈ្មោះ ស្រឿន ចាន់ថន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ"ខ" ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (រត់គេចខ្លួន)។
ដកហូតវត្ថុតាង៖ទី១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ០៦កញ្ចប់តូច ។ទី២-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។ទី៣-ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ទី៤-កាបូបដៃចំនួន ០១ និងប្រាក់រៀលចំនួន ១៤,២០០៛។ទី៥-កញ្ចប់បារី Fine ចំនួន ០១ ។ ប្រភពបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ដ្រខ្លួនគ្រប់គ្រង ។ ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា៖ មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចផ្ទះរបស់ឈ្មោះ ស្រឿន ចាន់ថន ក្នុងភូមិកោះទៀវ"ខ"ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ពេលនោះសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ចុះដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ទី នីកា ភេទស្រី រួចត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ០៦កញ្ចប់តូចនៅក្នុងកញ្ចប់បារីហ្វីន នៅខាងលើផ្ទះ ក្បែរខ្លួនជនសង្ស័យ និងសម្ភារៈកែច្នៃសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងផ្ទះនោះ ចំណែកជនសង្ស័យ ០១នាក់ទៀតឈ្មោះ ស្រឿន ចាន់ថន បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។ សេចក្ដីរាយការណ៍ខាងលើគោរពជូនមេជ្រាប៕


ផ្តល់សិទ្ធិដោយ៖VD7News.com