
ក្តៅៗអ៊ុនៗ ពីស្រុកមង្គលបូរី ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា បានសម្រេចតែងតាំងលោកអនុសេនីយ៍ឯក ព្រំ សង ជាមេបញ្ជាការផ្នែកសឹករង ស្រុកមង្គលបូរី ជំនួសមេបញ្ជាការចាស់ ដែលត្រូវបានដកហូតតំណែង និងកាត់ទោសតាមច្បាប់ រឿងស្ពាយកាំភ្លើងប៉ងបាញ់ សម្លាប់ចោលទៅលើ ម្ចាស់ហាងខារ៉ាអូខេ ហេង គង់ និងបុគ្គលិក។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា បានដកហូតតំណែង លោកវរសេនីយ៍ត្រី កែវ ស៊ុនលី ដោយត្រូវជាប់ជានាយទាហានជាប់វិន័យទណ្ឌកម្ម ព្រមទាំងកាត់ទោសតាមច្បាប់។ នេះបើតាមសេចក្ដីសម្រេច ដែលទទួលបាននៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។សួមបញ្ជាក់ថា សូមបញ្ជាក់ថា មេយោធាសឹករងស្រុកមង្គលបូរី បានស្ពាយកាំភ្លើងវែងធុនអាកា និងទុសៀ គ្រាប់ពេញខ្លួនទៅតាមរកបាញ់ម្ចាស់ហាង ខារ៉ាអូខេ ហេង គង់ បណ្តាលអោយម្ចាស់ហាង និងបុគ្គលិកនាំគ្នារត់បាតជើងសព្រាត ដោយសារតែលោកខឹងម្ចាស់ហាងគិតលុយទាំងថ្លៃ ក្បាលមីក្រូហ្វូន និងអាំភ្លី ដែលលោកចាក់ទឹកប៊ីយ៉ែ ចូលធ្វើអោយខូច៕ បញ្ចូលអត្ថបទ៖ ធីតា


ផ្តល់សិទ្ធិដោយ៖VD7News.com