Sponsor

ខេត្ត​កំពង់ចាម​៖​ ចោរ​ប្លង់​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​​ចូល​ប្លន់​ទូ​មាស​​មួយ​កន្លែង ​ដោយ​​​ប្រមូល​យក​លុយ ​និង​គ្រឿង​អ​លង្កា​អស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ​នៅ​​​ខាង​លិច​ជាប់​ផ្សារ​ធំ​ថ្មី​ ​ដែល​ស្ថិត​ក្នុង​​ភូមិ​ទី​១២​​ សង្កាត់​កំពង់ចាម ​ក្រុង​កំពង់ចាម​ ​កាល​ពី​វេលា​​ម៉ោង​ជាង​៧​​ព្រឹក ​​ថ្ងៃ​ទី​០៥​​ ខែ​កុម្ភៈ​​ ឆ្នាំ​២០១៧​នេះ​។​​​

បើ​តាម​មន្ដ្រី​នគរបាល​ខេត្ត​កំពង់ចាម​​ បាន​ឲ្យ​ដឹង​ជា​បឋម​​​ថា ​​​ករណី​​នេះ​អាច​មាន​​ជនសង្ស័យ​​​៤​នាក់​​​ ​ដោយ​មាន​​២​នាក់​ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​ ​នៅ​ពេល​យក​មាស​ទៅ​លក់​ និង​២​នាក់​ទៀត​រង់​ចាំ​នៅ​ខាង​​ក្រៅ​។

យ៉ាងណាមិញ​សមត្ថកិច្ច​ នៅ​មិន​ទាន់​ប្រាប់​ឲ្យ​ដឹង​​​ទូរ​លេខ​​​លុយ​កាក់​និង​គ្រឿង​អលង្ការ​​ ដែល​ក្រុម​ចោរ​ប្រដាប់​អាវុធ​ការ​បាន​ប្រមូល​យក​នោះ​​នៅ​ឡើយ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​​សមត្ថកិច្ច​​​ជំនាញ​កំពុង​សួរនាំ​ និង​​កំណត់​មុខ​សញ្ញា​ក្រុម​ចោរ​ប្លន់​នេះ ដើម្បី​​ធ្វើការ​​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនល្មើស​​​៕​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor