
ប៉ារីស៖ កាលពីយប់ថ្ងៃសៅរ៍ទី០៤ ខែកុម្ភៈម្សិលមិញនេះ មានឧបទ្ទវហេតុខ្យល់ព្យុះដ៏កំណាចមួយបានកើតឡើង នៅទិសនិរតី នៃមហាសមុទ្រអាត្លង់ទិច ប្រទេសបារាំង ដោយកម្លាំងខ្យល់បានបោកបក់រញ្ជួយយ៉ាងខ្លាំង ក្នុងល្បឿន១៤៨គីឡូម៉ែត្រ ក្នុងរយៈពេល១ម៉ោង ដោយបានវាយប្រហារផ្ទះប្រជាជនជាច្រើនខ្នងខូចខាត និងរាប់ម៉ឺនខ្នងផ្សេងទៀតគ្មានអគ្គិសនីប្រើប្រាស់។
លោក Enedis ប្រធានបណ្ដាញអគ្គិសនីជាតិ ប្រទេសបារាំងបានឲ្យដឹងថា គ្រោះថ្នាក់ធម្មជាតិខាងលើនេះ បង្កឲ្យផ្ទះ និងអាគារជាង២សែន៥ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់ ប្រជាជនប្រមាណជា ១ពាន់នាក់រងរបួស ដើមឈើ និងបង្គោលភ្លើងនៅលើផ្លូវជាច្រើនទៀតដួលរលំ ចរាចរណ៍កកស្ទះពេញមហាវិថី និងវឹកវរយ៉ាងខ្លាំង យ៉ាងណាមិញចំនួនមនុស្សស្លាប់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ នេះបើយោងតាម Channel News Asia បានចុះផ្សាយ៕
ផ្តល់សិទ្ធិដោយ៖KQUBE