
ភាពយន្តខ្មែរ ដែលនិពន្ធនិងដឹកនាំ រឿងដោយលោក ហ៊ុយ យ៉ាឡេង មានចំណងជើងថា " វិកលចរិត " ពេលនេះបានបញ្ចប់ការបញ្ចាំងរបស់ខ្លួននៅខេត្តបាត់ដំបងហើយ នៅព្រឹកមិញដែរ ម្ចាស់ភាពយន្តរូបនេះបានទម្លាយ ទំហំប្រាក់ចំណេញដែលបានទទួលពីការបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃនេះថា លោកទទួលបានប្រាក់ចំណេញចំនួន ២០ដុល្លារ សហរដ្ឋអាមេរិក មិនខានដូចកាលនៅភ្នំពេញទេ។
មុននេះបន្តិចលោក ហ៊ុយ យ៉ាឡេង បានសរសេរយ៉ាងនេះថា " មកដល់ភ្នំពេញហើយ! ហើយក៏ត្រូវទៅកំពង់ចាមបន្តទៀត ដែលអរគុណអ្នកបាត់ដំបងដែលបានគាំទ្រ! លើកមុនខាត 3000$ តែលើកនេះមិនខាតចំណេញបាន20$ដុល្លារដែរ! ភាពយន្តបានពានពីបរទេស នឹងបន្តទៅចាក់នៅរោងកំពង់ ចាមទី១៧និង១៨ ហើយនិងរោងKL3Dបន្ទាយមានជ័យ ចាប់ពីទី២៤ ដល់ទី២៨ ខែកុម្ភៈ:នេះ តាមសន្យាមិនបោះបង់ឡើយ ទោះដឹងក្តីសង្ឃឹមមានតិចក៏ដោយ! ហើយក៏សូមធ្វើ ការអភ័យទោសចំពោះអ្នកខេត្តផ្សេងទៀត ខ្ញុំមិនបានទៅទេ បញ្ចប់ត្រឹមបន្ទាយមានជ័យដែលជាទឹកដីកំណើតហើយ! ព្រោះដល់ពេលត្រូវផលិតរឿងថ្មីដើម្បីកុំអោយបងប្អូនចាំយូរ" ។
ផ្តល់សិទ្ធិដោយ៖KQUBE