Sponsor

អ្នក​ចាំ​ទី​មួយ​រូប​របស់​ក្រុម​ CF​ Pozuelo​ de​ Alarcon​ ដែល​លេង​ក្នុង​លីគ​លំដាប់​ទី​បួន​ប្រទេស​អេស្ប៉ាញ​បាន​ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម​និង​អ្នក​គាំទ្រ​ជា​ច្រើន​ស្ងើចសរសើរ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​ស៊ុត​បាល់​ពី​ប្រអប់​ទី​ខ្លួន​ឯង​បញ្ចូល​ទី​គូ​ប្រកួត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

ជាមួយ​គ្នា​នឹង​គ្រាប់​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​នេះ​ដែរ​គឺ​បាន​កើត​ចេញ​ពី​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ Villanueva​ del​ Pardillo​ និង​ក្រុម​ភ្ញៀវ​ CF​ Pozuelo​ de​ Alarcon​ ដោយ​ក្នុង​នោះ​អ្នក​ចាំ​ទី​ Sanchez​ de​ Lope​ របស់​ក្រុម​ Pozuelo​ CF​ បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ហើយ​មួយ​គ្រាប់​នោះ​ដែរ​ក៏​ធ្វើ​ឲ្យ​អ្នក​និយម​វិស័យ​បាល់​ទាត់​ជា​ច្រើន​កោត​សរសើរ​យ៉ាង​ខ្លាំង​ផង​ដែរ​។

ចុះ​មិត្ត​អ្នក​អាន​វិញ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គ្រាប់​ពី​ចម្ងាយ​មួយ​ជើង​នេះ​?

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor