
ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី៩ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានស៊ើបអង្កេត និងស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី នៅចំណុចគីឡូម៉ែត្រលេខ៤៥៩ អូរពងមាន់ខេត្តស្ទឹងត្រែង ដោយចាប់ខ្លួនជនសង្ស័យជាមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ត្រីម្នាក់ ដកហូតបានគ្រឿងញៀនបានរាប់ម៉ឺនគ្រាប់ និងកាំភ្លើងខ្លីមួយដើមផងដែរ កាលពីវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ជនសង្ស័យជាមន្រ្តីប៉ូលីសខាងលើមានឈ្មោះ ហែម សុផល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលខេត្តស្ទឹងត្រែង ឋានន្តរសក្ដិអនុសេនីយ៍ត្រី និងតួនាទីជាអនុប្រធានផ្នែក នៃការិយាល័យអន្តោប្រវេសន៍។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀនម៉េតំហ្វេតាមីនWYចំនួន១២សុង ស្មើនឹង ២៤,០០០"ពីរម៉ឺនបួនពាន់"គ្រាប់ កាំភ្លើងខ្លីធុន កា៥៩ មួយដើម រថយន្តតូយ៉ូតា ហ៊ីលុច១គ្រឿង។
សមត្ថកិច្ចជំនាញកំពុងបន្តសហការ ជាមួយនគរបាលខេត្តស្ទឹងត្រែង ស្រាវជ្រាវរកចាប់ខ្លួនបក្សពួកបន្ថែមទៀត៕ ប្រ. ផន សុផល




ផ្តល់សិទ្ធិដោយ៖KQUBE