
ខេត្តកោះកុង៖ នៅវេលាម៉ោង ១២ថ្ងៃត្រង់ មានករណីឃាតកម្មរំលោភសំលាប់ ១ករណី នៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជនរងគ្រោះឈ្មោះ ឡាយ ស្រីង៉ីន ភេទស្រី ១៤ឆ្នាំ ត្រូវជនសង្ស័យរំលោភរួចយកខោជើងវែង រឹតកបណ្ដាលឲ្យស្លាប់។
ហើយជនសង្ស័យក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយទទួលដំណឹងរយៈពេល៩ម៉ោងក្រោយមក។ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកោះកុង បានចុះផ្សាយនៅប៉ុន្មាននាទីមុននេះថា ករណីនេះលោកឧត្ដមសេនីយ៍ត្រី សំឃិត វៀន ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងស្រាវជ្រាវស៊ើបអង្កេតក្រោយពេលទទួលព័ត៌មាន រយៈពេល៩ម៉ោងក្រោយមកការស្រាវជ្រាវកំណត់បានមុខសញ្ញា ឈានទៅឃាត់ខ្លួន ឈ្មោះ ខុន ស៊ីញ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាអ្នកជិតខាងនិងគ្នា។
បច្ចុប្បន្ន ករណីនេះមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យនិងបំពេញសំណុំរឿង ទៅតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖KQUBE