
នៅក្នុងឆ្នាំ១៩៧១ ក្រុមរបាំព្រះរាជទ្រព្យខ្មែរ បានបង្ហាញវត្តមានលើកចុងក្រោយបង្អស់របស់ខ្លួននៅ Time Square ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ពេលវេលាកន្លងផុតទៅ ៤២ ឆ្នំា ពោលគឺនៅក្នុងឆ្នាំ២០១៣ របាំដ៏ល្អ ផូរផង់ របស់ខ្មែរ ដែលបុព្វបុរសយើង បានបន្សល់ទុក និងបានជាប់ក្នុងបញ្ជី យូណេស្កូ មួយនេះ មានឱកាសបង្ហាញ វត្តមាន សារជាថ្មីម្ដងទៀត នៅទីកន្លែងដដែល (Time Square) ជាទីកន្លែងដែលក្រុមសិល្បៈ គ្រប់ទម្រង់ របស់កម្ពុជា ទាំងផ្នែកបូរាណ និងសម័យ ដែលមានទាំង ភ្លេងបូរាណ របាំ គំនូរ សិល្បៈសម័យ ចំនួន ១២៥នាក់ បានធ្វើដំណើរឆ្ពោះទៅ មហោស្រពសិល្បៈខ្មែរ នៅអាមេរិក ក្នុងកម្មវិធី Season of Cambodia ។ ប្រភពដកស្រង់៖ (Ty Sareun)


ផ្តល់សិទ្ធិដោយ៖VD7News