
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២-២-១៧ ពត៌មានទាន់ហេតុការណ៍ នៅម៉ោង១២-១០នាទី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងកង់ជិះស្របទិសគ្នា ពីខាងលិចមកកើត លុះដល់ចំណុចកើតហេតុ ជនរងគ្រោះមានឈ្មោះ ចេង អាយុ៥៩ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោគឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាជាងបាញ់ថ្នាំម៉ូតូ ប្រចាំភូមិឆ្កែកូន តាមផ្លូវជាតិលេខ57B ចំណែករថយន្តបង្ក បានបុកអ្នកជិះកងស្របទិសគ្នាពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់ភ្លេមៗនៅកន្លែងកើតហេតុតែម្តង។
រីឯអ្នកបើកបររថយន្តមានឈ្មោះ លោកងោល អាយុ២៩ឆ្នាំរស់នៅភូមិវត្ត តាមឹមស្រុកសង្កែ ខេត្តបាត់ដំបង បើតាមការអះអាងពី អ្នកភូមិឆ្កែកូន បានអោយដឹងទៀតថា គេឃើញជនរងគ្រោះ ជិះកង់ស្របទិសគ្នា តែរថយន្តនោះបើកក្នុងល្បឿនលឿនខ្លាំងណាស់ ទើបបុកអ្នកជិះកង់ពីក្រោយយ៉ាងនេះ។ ឥឡូវនេះ រថយន្តនឹងកង់ត្រូវបានប៉ូលិសចរាចរណ៍ យកទៅរក្សាទុកនៅអធិការស្រុកថ្មគោលរងចាំដោះស្រាយនៅពេលក្រោយ ចាត់ការតាមនិតិវិធីច្បាប់។ ដោយ ធីតា





ផ្តល់សិទ្ធិដោយ៖VD7News.com