Sponsor

ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុស​អាយុ១៤ឆ្នាំ​ម្នាក់ ត្រូវបាន​ម្តាយ​ក្មេងស្រី​អាយុ៤ឆ្នាំ ប្តឹង​អោយ​នគរបាល​ចាប់ខ្លួន​ថា ប​សន​ចាប់​កូនស្រី​គាត់ រំលោភ​រហូត​បានសម្រេច។  ហេតុការណ៍​ឃាត់​ក្មេងប្រុស​អាយុ១៤ឆ្នាំ​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង ៤រសៀល​ថ្ងៃទី១១ខែកុម្ភៈ​ឆ្នាំ២០១៧ នៅក្នុង​ភូមិ​ទី១ ឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​អោយដឹងថា បន្ទាប់ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ក.វ.ន អាយុ27ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី1 ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បានមក​ប្ដឹង​សមត្ថកិច្ច​​ថា មានឈ្មោះ ស៊ុ​ក រតនា ភេទ​ប្រុស​ ​អាយុ14ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​ចាប់រំលោភ​សេពសន្ថវៈ កូនស្រី​របស់គាត់​ឈ្មោះ ឈ.ម.ហ អាយុ04ឆ្នាំ នៅ​ថ្ងៃទី10.02.2017 វេលា​ម៉ោង13:30នាទី នៅ​ចំណុច​លើផ្ទះ​របស់​ជនសង្ស័យ។

ក្រោយ​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ ស៊ុ​ក រតនា មក​សាកសួរ ខ្លួន​ក៏បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បបួល និង​ចាប់ដៃ កុមារី​រងគ្រោះ ឡើងទៅ​លើផ្ទះ​របស់ខ្លួន រួច​ចាប់រំលោភ​សេពសន្ថវៈ ប្រាកដ​មែន។ បច្ចុប្បន្ន​យុវជន​ខាងលើ ត្រូវបាន​ឃំ​ុ​ខ្លួន​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត តាមផ្លូវ​ច្បាប់៕ ដោយ សុវណ្ណ​វឌ្ឍនៈ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor