
ខេត្តត្បូងឃ្មុំ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើ សាឡាងដឹកអ្នដំណើរ ស្ថិតក្នុងភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ ដោយរថយន្តកែឆ្នៃ ១គ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រៃវែង ៦A-០២៦៩ ដឹកអង្ករពេញ ខណះចុះសាឡាង ដើម្បីឆ្លងទៅ ខាងស្ទឹងត្រង់ ស្រាប់តែរថយន្ត ដាច់ហ្រ្វាំង ជ្រុលបុកបង្កាន់ដៃ សាឡាងខាងឆ្វេង ក្រឡាប់ចាក់អង្ករ ពេញលើសាឡាង និងបណ្តាលឲ្យ អ្នកបើកបររថយន្ត រងរបួសធ្ងន់ម្នាក់ រួចត្រូវគេដឹកបញ្ជូន ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកដំណើរ នឹងមធ្យោបាយផ្សេងទៀត ពុំមានរងរបួស និងខូចខាតអ្វីទេ៕ ដោយ ឆវន្ត័







ផ្តល់សិទ្ធិដោយ៖VD7News