Sponsor

ខេត្តស្វាយរៀង៖ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្មេងស្រី​សិស្សសាលា​ម្នាក់​បាន​ស្លាប់ភ្លាមៗរីឯ​ម្នាក់ទៀត​រងរបួស​ខ​ណះ​ដែល​បើកបរ​ម៉ូតូ​ក្នុង​ល​ក្បឿ​ន​លឿន​មិន​ប្រ​យ​ត្ន័​ក៏​រ៉េ​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​ថ្ម​ពេញទំហឹង ត្រង់ចំណុច​ភូមិ​ព្រៃ​ព្រែក ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង ។

ក្មេងស្រី​ដែល​ស្លាប់​មានឈ្មោះ​ឈ្មោះ សឹម រចនា ភេទ​ស្រី អាយុ១៦ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​មុខដា ឃុំ​មុខដា ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ 1X4411 និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​សិន​សាម៉ុន​អាយុ១៦ឆ្នាំ​ជា​សិស្ស​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។តាម​អ្នកភូមិ​បានអោយដឹងថា​មុន​កើតហេតុ​មាន​ក្មេងស្រី​សិស្សសាលា២នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ១២៥ដោយ​ធ្វើដំណើរ​ពី​ទិស​ខាងលិច ទៅ​កើត​ក្នុង​ល្បឿន​លឿន​ខ​ណះ ពុំ​ពាក់មួក​សុ​វត្ថ​ភាព​លុះ​មកដល់​ចំណុច​ស្ពាន់ថ្ម​ក៏​រ៉េ​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង​លាន់​សូ​ដូច​រន្ទះ​បណ្ដាលអោយ​ក្មេងស្រី​ជា​អ្នកបើក​ស្លាប់ភ្លាមៗរីឯ​អ្នករួមដំណើរ​រងរបួស​ត្រូវ​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក ៕

ផ្តល់សិទ្ធិដោយ៖vd7news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor