
ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ ជាអ្នករត់តាក់ស៊ី ខណះកំពុងឈប់ចាប់ម៉ូយ លើដងផ្លូវសាធារណៈ នៅមុខផ្សារប្រសូត្រ ស្ថិតក្នុងស្រុកស្វាយទាប បណ្តាលឲ្យកកស្ទះ និងធ្វើអោយប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមផ្លូវ ហើយសមត្ថកិច្ចក៏ធ្វើការណែនាំ ស្រាប់តែស្រ្តីរូបនោះ ត.មាត់ជាមួយសមត្ថកិច្ច ត្រូវសមត្ថកិច្ចចាប់យកទៅអប់រំ ទាំងព្រឹក នៅថ្ងៃទី12ខែកុម្ភៈ2017នេះ ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុមានស្ត្រីបង្កហេតុខាងលើ បានបើករថយន្ត ម៉ាកសាំយ៉ុង ពណ៌លឿង ឈប់ចាប់ម៉ូយ ត្រង់ចំណុចផ្សារប្រសូត្រ ចំកណ្ដាលផ្លូវ ហើយត្រូវបានសមត្ថចរាចរណ៌ ប្រាប់អោយយកចេញ ព្រោះនៅទីនេះ ជាកន្លែងប្រជុំជន មិនអាចចតបាន។ ប្រភពដដែលបានបន្តថា ទោះបីសមត្ថកិច្ចប្រាប់ស្ត្រីនោះអោយយករថយន្តចេញ ព្រោះថាទុក្ខទីនេះមិនបានជាកន្លែងប្រជំជន តែស្ត្រីនោះ មិនបានយកចេញ ព្រមទាំងនិយាយនិយាយឌឺដងប្រមាឌ ជេ មើលងាយ ទៅលើសមត្ថកិច្ចទៅវិញ។សមត្ថកិច្ចបានអោយដឹងថា តៃកុងឈ្មោះ ភាអាយុ37ឆ្នាំ រស់នៅភូមិពោធិ ឃុំ មេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បុខរបបរថតាក់ស៊ី ដែលមានរថយន្ត ពាក់ស្លាក លេខ ភ្នំពេញ 2 ah 9447 ពណ៌លឿង។ សមត្ថកិច្ចបានបន្តថា ដោយសារតែស្ត្រីនេះ មិនចេះច្បាប់ទម្លាប់ និយាយមិនចេះស្តាប់គ្នា ហើយនិយាយអាងតែខ្នងនេះខ្នងនោះ ព្រមទាំងប្រមាថដល់សមត្ថកិច្ច ដែលកំពុងរៀបចំសណ្ដាប់ឆ្នាប់ នៅទីនោះ ជាច្រើនទៀតផង។សមត្ថកិច្ចបានបញ្ជាក់ថា ដោយសាតែការនិយាយ មិនចេះគោរពច្បាប់គ្នានេះ អាងនេះអាងនោះហ្នឹងហើយ ទើបសមត្ថកិច្ចសម្រេច ចាប់តៃកុងតាក់ស៊ីស្ត្រីរូបនោះ ទៅធ្វើកាអប់រំ និងកិច្ចសន្យា នៅអធិការដ្ឋានស្រុកស្វាយទាប ហើយទីបអោយត្រឡប់ទៅផ្ទះវិញ ៕ ដោយ វីរះ ពៅស្វាយរៀង





វីដេអូ៖
ផ្តល់សិទ្ធិដោយ៖Vd7News