Sponsor

លោក​ គីម ជុងណាម ​ដែល​ជា​បងប្រុស​ម្ដាយ​ផ្សេងគ្នា​ជា​មួយ​មេដឹកនាំ​ កូរ៉េខាងជើង​ គីម ជុងអ៊ុន​ ត្រូវ​បាន​​គេ​ដាក់​ថ្នាំ​បំពុល​សម្លាប់​ក្នុង​​អាកាសយានដ្ឋាន​ទីក្រុង​ កូឡាឡាំពួរ​ ប្រទេស​ ម៉ាឡេស៊ី​ ហើយ​ប៉ូលិស​បញ្ជាក់​ថា​ ធ្វើ​ឡើង​ដោយ​ស្ត្រី​ជន​ជាតិ​ កូរ៉េខាងជើង​ ពីរ​នាក់ ​ដែល​ពេល​នេះ​បាន​រត់​គេច​ខ្លួន ។

​ ក្រោយ​ត្រូវ​ថ្នាំ​បំពុល​ មាន​មនុស្ស​នាំ​យក​លោក​ គីម ​ទៅ​មន្ទីរ​ពេទ្យ​ប៉ុន្តែ​លោក​ គីម​ បាន​ស្លាប់​នៅ​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរពេទ្យ ។​ គីម ជុងណាម ​គឺ​ជា​កូនប្រុស​ច្បង​បង្អស់​របស់​លោក​ គីម ជុងអ៊ីល ​ប៉ុន្តែ​ម្ដាយ​របស់​លោក ​គីម ជុងណាម ​គឺ​ជា​ភរិយា​ក្រៅ​ផ្លូវការ ​ដែល​មិន​អាច​ឲ្យ​គ្រួសារ​របស់​លោក​ បន្ត​ដំណែង​ពី​ឪពុក ។

​ ម្ដាយ​របស់​លោក ​គីម ជុងណាម ​គឺ​ជា​តារា​ភាពយន្ត​ជនជាតិ​ កូរ៉េខាងត្បូង  ស៊ុង ហេ-រីម ​ប៉ុន្តែ​អ្នកស្រី​ ស៊ុង ​បាន​ស្លាប់​ក្នុង​ប្រទេស​ រុស្ស៊ី ​ចំណែក​លោក​ គីម ជុងណាម​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មនុស្ស​ប្រឆាំង​នឹង​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន ​ព្រមទាំង​រិះគន់​ការ​កាន់ដំណែង​ត​វង់​ត្រកូល​ក្នុង​ប្រទេស​ កូរ៉េខាងជើង​ និង​ជា​អ្នក​គាំទ្រ​ឲ្យ​មាន​កំណែ​ទម្រង់​នៅ​ក្នុង​ប្រទេស ។​

សារព័ត៌មាន​ កូរ៉េខាងត្បូង​ ចុះផ្សាយ​ថា​ លោក ​គីម ជុងណាម​ គឺ​ជា​គោលដៅ​នៃ​ការ​ធ្វើឃាត​ ក្រោយ​ពី​ប៉ូលិស​ កូរ៉េខាងត្បូង ​ចាប់​បាន​ជន​បង្កប់​ម្នាក់ ​ហើយ​សួរ​ចម្លើយ​រក​ឃើញ​ថា​ ជន​នោះ​ទទួល​ផែនការ​ធ្វើ​ឃាត​លោក​ គីម ជុងណាម​ ដោយ​បើក​រថយន្ត​បំបុក​ក្នុង​ប្រទេស​ ចិន​ ក្នុងឆ្នាំ​ ២០១០ ។​ កាល​ពី​ឆ្នាំ​មុន ​ប្រទេស​ កូរ៉េខាងត្បូង ​បាន​ព្រមាន​អំពី​ផែន​ការ​ធ្វើឃាត​ទៅ​លើ​មនុស្ស​ជាច្រើន​នៅ​លើ​ទឹកដី​ កូរ៉េខាងត្បូង​ រៀបចំ​ដោយ​ប្រទេស​ កូរ៉េខាងជើង ។​

ប្រភពៈ​ channelnewsasia​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor