Sponsor

(ព្រៃវែង) ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រៃវែង គឺបន្ទាប់ពី ធ្វើសកម្មភាពហែកបង្អួចចូលផ្ទះ ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៤ឆ្នាំ។ លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ករណីប៉ុនប៉ង រំលោភសេពសន្ថវៈ ខាងលើនេះ បានកើតឡើង កាលពីម៉ោង ១២៖៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនសង្សយ័ឈ្មោះ ទុយ មាស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិកើតហេតុ បានប៉ុនប៉ងរំសេពសន្ថវៈ ទៅលើជនរងគ្រោះ ឈ្មោះយ.ស.ណ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ កើតហេតុជាមួយគ្នា។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន បំពេញនីតិវិធិចាត់ការ បន្តតាមផ្លូវច្បាប់៕ ដោយ ឆវ័ន្ន

ផ្តល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor