Sponsor
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ លោក ម៉ា សេរី បានទទួលមរណភាពហើយ

លោក ម៉ា សេរី​ បានទទួលមរណភាពហើយ នៅវេលាម៉ោង​៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី។

ក្រោយពីសម្រាកពេទ្យមួយរយ:​ គាត់នឹកផ្ទះសុំពេទ្យទៅសម្រាកនៅផ្ទះបាន២ថ្ងៃ។ ពេទ្យអនុញ្ញាតហើយពេទ្យបានទៅ ជួយតាមថែដល់ផ្ទះ។ ពីរថ្ងៃមុននេះស្ថានភាពចុះដុនដាប គ្រួសារក៏បញ្ជូនមកពេទ្យវិញ។

កូនគាត់ប្រាប់ថា ពេលនោះគាត់មិនចង់មកពេទ្យវិញទេ​ តែកូនទាំងអស់គ្នា និងប្រពន្ធគាត់សុំគាត់មកឱ្យសម្រាកនៅពេទ្យ។ ឥឡូវនេះ​សពលោក ម៉ា សេរី បានតម្កល់នៅផ្ទះរបស់គាត់ម្តុំអូបែកក្អម ជិតកាកបាទក្រហមកម្ពុជា នេះបើយោងតាមលោក ហ៊ុយ វណ្ណៈ

បើ​តាម​ការ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​CTN នា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ លោក​ ម៉ា សេរី​​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ដ៏​ឆ្នើម​រហូត​បច្ចុប្បន្ន និង​ជា​ប្រធាន​ផ្នែក​កីឡា CBS របស់​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍ CTN MyTV CNC បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ដោយសារ​មហារីក​ថ្លើម​កាល​ពី​ចុង​ខែ​មករា​ថ្មី​ៗ​នេះ។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor