
ខេត្តកំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងស្រះទឹកមួយកន្លែងដែលម្ចាស់គេទើបតែជីកបានរយះពេល៧ថ្ងៃ មានចម្ងាយប្រហែល៥០០ម ពីផ្ទះស្ថិតក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ដោយសារស្រះទឹកមួយកន្លែងបានឆក់យកជីវឹតក្មេងស្រី៣នាក់ស្លាប់យ៉ាងអាណោចអាធម័។
យោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា កុមារីរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ ធុច ឡៃហ័រ អាយុ៤ឆ្នាំ ទី២.ឈ្មោះ អាត ផានី អាយុ៥ឆ្នាំ និងទី៣.ឈ្មោះ អាត ចាន់ណា អាយុ៦ឆ្នាំ ពីរនាក់ជាបងប្អូនជីដូនមួយ នឹងគ្នា។ ក្រោយពេលកើតហេតុសមត្ថកិច្ចប្រគល់សាកសពជូនឪពុកម្ដាយ សាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណីនិងអំពាវនាវដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនៗរបស់ខ្លួនអោយមានការប្រុងប្រយ័ត្នខ្ពស់កុំប្រហែលដូច្នេៈទៀត៕


ផ្តល់សិទ្ធិដោយ៖VD7News.com