Sponsor

ទីក្រុង​ ក្វាងចូវ ​ខេត្ត ​ក្វាងទុង​ ភាគ​ខាង​ត្បូង​ប្រទេស​ ចិន​ បាន​រៀប​ចំ​ពិធី​បង្ហោះ​ចង្កៀង​គោម​ដែល​ជា​ពិធី​ប្រពៃណី​ជន​ជាតិ​ ចិន ​ដោយ​មាន​ចង្កៀង​គោម​មួយ​ពាន់ ​ត្រូវ​បាន​បង្ហោះ​ ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ខាង​លើ​ទីក្រុង​ ក្វាងចូវ​ មាន​ពន្លឺ​ព្រោងព្រាត​ដោយសារ​ចង្កៀង​គោម​ទាំង​នោះ ​បង្កើត​ជា​ទិដ្ឋភាព​គួរ​ឲ្យ​គយគន់​ក្រៃលែង ។​

គោម​ទាំង​ឡាយ​មាន​ពណ៌​ផ្សេង​ៗ​គ្នា ​បង្ហោះ​ចេញពី​ទីតាំង​ជា​ច្រើន​ទូទាំង​ទីក្រុង​ ក្នុង​ពេល​តែ​មួយ​ ដោយ​នៅ​ក្នុង​គោម​ទាំង​នោះ ​មាន​សរសេរ​ពាក្យ​ជូនពរ ​និង​ពាក្យ​អបអរ​ផ្សេង​ៗ​ ព្រមទាំង​មាន​ផែនទី​ប្រទេស ​ចិន ។​ ការ​បង្ហោះ​គោម​ចំនួន​មួយ​ពាន់​ក្នុង​ទីក្រុង​ ក្វាងចូវ ​បាន​ជាប់​ជា​ឯតទគ្គកម្ម​ពិភពលោក​ដោយ​កត់ត្រា​ចូល​ក្នុង​សៀវភៅ​ Guinness World ​ជា​ការ​បង្ហោះ​ចង្កៀង​គោម​ច្រើន​បំផុត​មិន​ធ្លាប់​មាន​លើ​ពិភពលោក ។​

អ្វី​ដែល​ពិសេស​ កឺ​គោម​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហគ្រាស​វិទ្យាសាស្ត្រ​ក្នុង​ទីក្រុង​ កា្វងចូវ​ ដោយ​ក្នុង​ចង្កៀង​គោម​ទាំង​អស់​បំពាក់​ដោយ​ឧបករណ៍​ដែល​បញ្ជា​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​តែ​មួយ​ ដែល​អ្នក​បច្ចេកទេស​ធានា​ថា​ ចង្កៀង​ទាំង​អស់​ទៅ​កាន់​ផ្លូវ​​ដែល​កំណត់ ។​

​​ ផ្តល់សិទ្ធិដោយ KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor