Sponsor

ក្រោយ​ពី​ផ្ទេរ​ទៅ​កាន់​ក្លឹប​ថ្មី​ Fujieda​ MYFC​ របស់​លីគ​លំដាប់​ទី​៣​ប្រទេស​ជប៉ុន​ជា​ផ្លូវ​ការ​រួច​មក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​របស់​កម្ពុជា​ ចាន់​ វឌ្ឍនាកា​ បាន​បង្ហាញ​ពី​គោល​បំណង​និង​ក្ដី​សង្ឃឹម​របស់​ខ្លួន​យ៉ាង​មុតមាំ​ផង​ដែរ​ក្នុង​ការ​ជួយ​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

ទន្ទឹម​នឹង​ការ​ទៅ​ដល់​ដី​ថ្មី​នៃ​ប្រទេស​ជប៉ុន​នេះ​ដែរ​ អតីត​ខ្សែ​ប្រយុទ្ធ​បឹង​កេត​អង្គ​រូប​នេះ​បាន​បង្ហើប​ពី​ក្ដី​សង្ឃឹម​និង​ការ​តាំង​ចិត្ត​របស់​គេ​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ក្រុម​ឲ្យ​បាន​ឡើង​ទៅ​លេង​នៅ​ក្នុង​លីគ​លំដាប់​ទី​២​វិញ​ ដោយ​ក្នុង​នោះ​កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត​រូប​នេះ​បាន​និយាយ​ថា​ "ខ្ញុំ​ជឿជាក់​យ៉ាង​ខ្លាំង​ថា​ Fujieda​ នឹង​អាច​ឡើង​ទៅ​លេង​នៅ​ J2​ (លីគ​លំដាប់​ទី​២​វិញ​) នៅ​ពេល​បញ្ចប់​រដូវ​កាល​នេះ​ ហើយ​អ្វី​ទាំង​អស់​នេះ​គឺ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ដែល​ខ្ញុំ​ចង់​បាន​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​លេង​នៅ​ទី​នេះ​" វឌ្ឍនាកា​ បន្ថែម​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ចាន់​ វឌ្ឍនាកា​ គឺ​ជា​កីឡាករ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ដែល​បាន​ឈាន​ជើង​ទៅ​លេង​ក្នុង​លីគ​លំដាប់​កំពូល​ប្រទេស​ជប៉ុន​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor