Sponsor

​រាជធានី​ភ្នំពេញ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​០២​នាក់​ ​​ករណី​រំលោភ​សេពសន្ថវៈ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២៩១៧ វេលា​ម៉ោង​២១​និង​៣០​នាទី​ ត្រង់​ចំណុច​ដី​ឡូតិ៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ​​ជនសង្ស័យ​ទាំង​​០២​នាក់ ម្នាក់​ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ភេទ ប្រុស អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខ​របរ​ព្រូ រថយន្ត​ក្រឡុក បេតុង (ស៊ីម៉ង់ ក្រឡុក) ស្នាក់នៅ​ក្រុមហ៊ុន​ក្រឡុក​បេតុង ភូមិ​ប្រការ​ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង ម្នាក់​ទៀត​ឈ្មោះ សុក ពិសី ហៅ ប្លែក ភេទប្រុស អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​ព្រូ​ឡាន​ក្រឡុក​បេតុង (ស៊ីម៉ង់​ក្រឡុក) ស្នាក់នៅ​ក្រុមហ៊ុន​ក្រឡុក​បេតុង​ ភូមិ​ប្រការ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

​ការ​ឃាត់​ខ្លួន​នេះ​គឺ​ធ្វើ​តាម​បណ្ដឹង របស់​ជនរងគ្រោះ ឈ្មោះ ឆ- រត ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់​ផ្លែ​ឈើ ​ទី​លំ​នៅ​ភូមិ ទួលគគីរ ឃុំ​រុក្ខ​គិរី ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​។​ គួបញ្ជាក់ថា ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​២១​និង​៣០​នាទី នារី​រងគ្រោះ​ឈ្មោះ ​ឆ រត ភេទស្រី អាយុ​២៤​ឆ្នាំ បាន​អោយ​បង​ប្រុស​ជីដូន​មួយ​ឈ្មោះ សុខ វណ្ណះ ឌុប​មក​លេង​ផ្ទះ​ជួល​គូ​ដណ្តឹង​ឈ្មោះ រុន រិទ្ធី ភេទប្រុស អាយុ​៣៣​ឆ្នាំ ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃស ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ​។ ​

ពេល​បង​ជី​ដូន​មួយ​ឌុប​នារី​រងគ្រោះ​មក​ដល់ ផ្លូវ​ទំនប់​ប្រឡាយ​ទឹក​ ក្បែរ​រោងចក្រ​កញ្ចក់​តាំង​ផេង​ប៉ោ ដែល​មាន​ចម្ងាយ​ពី​កន្លែង​គូរ​ដណ្ដឹង​ស្នាក់នៅ ក៏​អោយ​នារី​រងគ្រោះ​ចុះដើរ រួច​ក៏​ជិះ ​ម៉ូតូ​ត្រឡប់​ទៅ​វិញ​។ ​នារី​រងគ្រោះ​ក៏​បាន​ដើរ​តាម​ផ្លូវ​តែ​ម្នាក់​ឯង ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​០២​នាក់ ទី០១/ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ភេទប្រុស អាយុ​២៩​ឆ្នាំ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាកគុបជ្រុក ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ទី​០២/ឈ្មោះ សុក ពិសី ហៅ ប្លែក ភេទប្រុស អាយុ​២០​ឆ្នាំ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​អ៊ឹម​អេស​អ៊ិច​ ពណ៌​ស ពាក់​ស្លាក​លេខ​ត្បូង​ឃ្មុំ 1D-4940 តាម​ផ្លូវ​បេតុង ជិះ​មក​ពី​ក្រោយ​ស្រប​គ្នា។ ​

ពេល​នោះ​ជនសង្ស័យ​ឈ្មោះ សុក ពិសី ហៅ ប្លែក បាន​ស្រែក​សួរ​ជនរង​គ្រោះ​ថា មក​ពី​ណា​ទៅ​ណា ​និង​ហៅ​ជនរងគ្រោះ អោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ តែ​ជនរងគ្រោះ​ប្រកែក​មិន​ហ៊ាន​ឡើង​ជិះ​ជាមួយ​ទេ​ រួច​ជនសង្ស័យ​បាន​និយាយ​ថា មិន​អី​ទេ ខ្ញុំ​ស្គាល់​ឈ្មោះ ហម ដែរ​តើ​ពេល​ឮ​ជន​ សង្ស័យ​និយាយ​បែប​នេះ​ជនរងគ្រោះ ក៏​ព្រម​ឡើង​ជិះ​ម៉ូតូ​ជា​មួយ ដោយ​សារ​គូ​ដណ្តឹង​របស់​ខ្លួន​ និង​ឈ្មោះ ហម ធ្លាប់​ស្គាល់​គ្នា​ពិត​មែន​។ ពេល​ជនរងគ្រោះ​ឡើង​ជិះ​ម៉ូតូ​ ជាមួយ​ជន​សង្ស័យឈ្មោះ សុក ពិសី ហៅ ប្លែក ទៅ​ដល់​ដី​ឡូតិ៍​គ្មាន​លេខ ស្ថិត​នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ​បាន​ឈប់​ម៉ូតូ រួច​គំរាម​ឲ្យ​ជនរងគ្រោះ​ស្រាត​ខោ ហើយ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ ​រហូត​បាន​សម្រេច ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វុន វុទ្ធី ហៅ ម៉ាប់ ជា​អ្នក​ចាំ​មើល​ផ្លូវ​។ ​

ពេល​ធ្វើ​សកម្មភាព រួច​ជន​សង្ស័យ​ឈ្មោះ សុក ពិសី ហៅ ប្លែក បាន​និយាយ​ប្រាប់​ជនរងគ្រោះ​ថា​ កុំ​និយាយ​ប្រាប់ អោយ​គេ​ដឹង ហើយ​ជនសង្ស័យ​ក៏​ឌុប​ជនរងគ្រោះ​ទៅ ទម្លាក់​នៅ​ ក្បែរ​ប៉ុស្តិ៍​សន្តិសុខ​យាម​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ ស្ថិត​នៅ​ភូមិ​ប្រការ ក្បែរ​កន្លែង​កើត​ហេតុ​ដែរ​។​

ក្រោយ​មក​ជនរងគ្រោះ បាន​ប្រាប់​រឿង​ហេតុ​ដល់​គូរ​ដណ្ដឹង​អោយ​បាន​ដឹង​ ហើយ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃស​ អោយ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាង​លើ យក​មក​ធ្វើ​ការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃស ហើយ​ជន​ រងគ្រោះ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹងចំ​ឈ្មោះ​ជនសង្ស័យ​ទាំង​០២​នាក់​ខាង​លើ ​អោយ​សមត្ថកិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តែម្តង​។ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ កំពុង​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​ នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor