
យោងតាមគណនីហ្វេសប៊ុក របស់លោកផែងវណ្ណៈ បានចុះផ្សាយទាក់ទងនឹង កូនប្រុសលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានធ្វើឲ្យប៉ូលិសចរាចរខេត្តសៀមរាបបាក់ទឹកចិត្តនៅពេលអ្នកមានអំណាចអន្តរាគមន៍រឿងខុសច្បាប់ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង និងវីដេអូដែលទើបនឹងផ្សាយផ្ទាល់៖
ល្បីទៀតហើយនៅខេត្តសៀមរាប ប៉ូលីសចរាចរខេត្តសៀមរាបបាក់ទឹកចិត្តនៅពេលអ្នកមានអំណាចអន្តរាគមន៍រឿងខុសច្បាប់ កូនប្រុសលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បើករថយន្ត Mercedes សេរីទំនើបពណ៌ខ្មៅ លើសល្បឿនកំណត់ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ត្រូវនគរបាលចរាចរហៅផាកពិន័យ ។


ប៉ុន្តែពេលចុះពីលើឡានមក យុវជនរូបនេះបានស្ទុះមកវាយមន្ត្រីនគរបាលចរាចរតែម្ដង ។ ឃើញស្ថានភាពបែបនេះមន្ត្រីនគរបាលចរាចរក៏រួមគ្នាចាប់យវជនរូបនេះបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ប៉ុន្តែគួរអោយសោកស្ដាយ ជនបង្ករមិនទាន់បានទៅដល់ស្នងការដ្ឋានស្រួលបួលផង មានការអន្តរាគមន៍ពីអ្នកមានអំណាចនៅខេត្តសៀមរាបអោយដោះលែងជាបន្ទាន់ ។
ទង្វើរបស់អ្នកមានអំណាចនៅខេត្តសៀមរាបអន្តរាគមន៍បែបនេះធ្វើអោយមន្ត្រីនគរបាលចរាចរជាអ្នកអនុវត្តច្បាប់អាក់អន់ចិត្តជាខ្លាំង ។ ខ្ញុំមិនដឹងថា តើអាមានអំណាចនៅខេត្តថោកទាបមួយណាវាអន្តរាគមន៍រឿងខុសច្បាប់បែបនេះទេ បើមានបងប្អូនណាស្គាល់ឈ្មោះអ្នកអន្តរាគមន៍បង្ហើបប្រាប់ខ្ញុំផង សុំជេរវាលេងមើល អាថោកនិងឈឺហេ ។ សំបូរអ្នកខ្លាំងម្ល៉េះឥលូវនិង
វីដេអូ ៖
វីដេអូ Live និយាយបន្ថែម៖