Sponsor

ក្រោយ​ត្រូវ​បាន​ចាប់​ខ្លួន​ បុរស​ជនជាតិ​ អាមេរិក ​ម្នាក់​ឈ្មោះ​ Tommy Schaefer ​បាន​និយាយ​ប្រាប់​តុលាការ​ ឥណ្ឌូណេស៊ី​ ថា​ ខ្លួន​ជា​អ្នក​បាន​សម្លាប់​ម្ដាយក្មេក​ ហើយ​តុលាការ​​ ឥណ្ឌូណេស៊ី​ បាន​កាត់ទោស​ដាក់​ពន្ធនាគារ ​Tommy Schaefer​ ១៨​ ឆ្នាំ ។

​ប៉ុន្តែ​ថ្មី​ៗ​នេះ​ ភរិយា​របស់​លោក ​Tommy​ Schaefer ​គឺ​នាង​ Heather Mack  បាន​និយាយ​នៅ​ក្នុង​ខ្សែអាត់​វីដេអូ​មួយ​ រៀបរាប់​ពី​ការពិត​ដែល​ខ្លួន​បាន​សម្លាប់​ម្ដាយ​ខ្លួនឯង​ ដែល​មាន​អាយុ​ ៦២​ ឆ្នាំ​ ដោយ​បញ្ជាក់​ថា​ នាង​ជា​អ្នក​ធ្វើឃាត​ម្ដាយ​ខ្លួនឯង ​ដើម្បី​សងសឹក​ចំពោះ​ម្ដាយ​ដែល​បាន​សម្លាប់​ឪពុក​របស់​នាង​ ហើយ​នាង​បាន​រៀបចំ​គម្រោង​តែ​ម្នាក់​ឯង​ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្ដី​របស់​នាង​ឡើយ ។​

 តុលាការ​ ឥណ្ឌូណេស៊ី​ កាត់ទោស​នាង​ Heather Mack ​ឲ្យ​ជាប់​ពន្ធនាគារ​  ឆ្នាំ ​ពី​បទ​ធ្វើឃាត​ម្ដាយ​ខ្លួន​ឯង​នៅ​លើ​កោះ​ បាលី​ ។ Heather Mack  បញ្ជាក់​ថា​ នាង​បាន​ប្រើប្រាស់​លេខទូរស័ព្ទ​របស់​ប្ដី​ ដើម្បី​បញ្ឆោត​ម្ដាយ​ឲ្យ​ទៅ​កាន់​បន្ទប់​សណ្ឋាគារ​មួយ​នៅ​លើ​កោះ​ បាលី​ ប្រទេស ​ឥណ្ឌូណេស៊ី​ ហើយ​បាន​រៀបចំ​ធ្វើឃាត​ម្ដាយ​នៅ​ទីនោះ ។​ ក្រោយ​ធ្វើ​ឃាត​រួចហើយ​ Heather Mack  បង្ខំ​ប្ដី​របស់​ខ្លួន​ឲ្យ​​យក​សាកសព​ដាក់​ក្នុង​វ៉ាលីស៍ ​និង​សម្អាត​បន្ទប់​សណ្ឋាគារ ​ដោយ​គំរាម​ថា​ បើ​មិន​ធ្វើ​តាម​ នាង​នឹង​ប្ដឹង​ប៉ូលិស​ ហើយ​ចោទ​ថា​ជា​ឃាតក​សម្លាប់​ម្ដាយ​របស់​នាង ។​ នាង​ Heather Mack  អះអាង​ថា​ ម្ដាយ​របស់​នាង​បាន​សម្លាប់​ឪពុក​របស់​នាង​ក្នុង​បន្ទប់​សណ្ឋាគារ​ នៅ​ពេល​ដែល​នាង​មាន​អាយុ​ ១០​ ឆ្នាំ​ ដូច្នេះ​នាង​ត្រូវ​រៀបចំ​គម្រោង​ធ្វើឃាត​ម្ដាយ​ ក្នុង​បន្ទប់​សណ្ឋាគារ​ដូច​គ្នា​ ព្រមទាំង​បញ្ជាក់​ថា​ នាង​បាន​សុំ​ឲ្យ​ប្ដី​រក​ឃាតក​ដើម្បី​ធ្វើ​ឃាត​ម្ដាយ​ដោយ​ផ្ដល់​ប្រាក់​ ៥​ ម៉ឺន​ដុល្លារ ​ប៉ុន្តែ​ប្ដី​របស់​នាង​បដិសេធ​ ទើប​នាង​សម្រេច​ចិត្ត​ធ្វើ​ដោយខ្លួន​ឯង ។​

នាង​ Heather Mack​ និយាយ​ថា ​នាង​គ្មាន​វិប្បដិសារី​ចំពោះ​ការ​សម្លាប់​ម្ដាយ​ខ្លួនឯង​ឡើយ​ ប៉ុន្តែ​នាង​មាន​វិប្បដិសារី​ដែល​ធ្វើ​ឲ្យ​ប្ដី​របស់​ខ្លួន​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នោះ ។​ ប្រភពៈ​ mirror​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor