
ភ្នំពេញ៖ កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ផ្ទះលេខ២៤៦ ផ្លូវលេខ១៥០ ក្រុមទី២៦ ភូមិ០៩ សងា្កត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ភ្នំពេញ។ ដោយមានបុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើផ្ទះដែលមានកំពស់ពីជាន់បណ្ដាលឲ្យមុតចំរឹងដែកធ្លាយពោះវៀន និងមុតលួសបណ្តាលឱ្យជុងនឹងចំរឹងដែក របងផ្ទះអ្នកជិតខាង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខម្តុំស្តុបដេអិុន ជិតសាលាបញ្ញាសាស្ត្រ រូបគេមានស្រុកកំណើតភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ដែលធ្លាក់ពីលើផ្ទះជាន់ទី២នេះ ត្រូវចំរឹងដែកមុតត្រង់ចង្កេះធ្លាយទៅមួយចំហៀងទៀត។តែត្រូវបានសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមះ៕



ផ្តល់សិទ្ធិដោយ៖VD7News.com