Sponsor

ក្រុម​អាល់កៃដា​បាន​ចេញ​សេចក្ដី​រាយការណ៍​ដក​ស្រង់​ពី​សារព័ត៌មាន​ អីុស្រាអែល​ ដែល​ចុះផ្សាយ​ថា​ ទាហាន​ អាមេរិក ​៨ ​នាក់​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​វាយឆ្មក់​មិន​បាន​សម្រេច​មួយ​កាលពី​សប្ដាហ៍​មុន​  ហើយ​ជាប់​អន្ទាក់​ក្នុង​មូលដ្ឋាន​ក្រុម​អាល់កៃដា​នៅ​ យ៉េមែន ។

​ នេះ​គឺ​ជា​បញ្ជា​ប្រតិបត្តិការ​វាយឆ្មក់​ដំបូង​របស់​លោក​ ដូណាល់ ត្រាំ ​ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ ប៉ុន្តែ​សេតវិមាន​បញ្ជាក់​ថា​ទាហាន ​អាមេរិក​ ស្លាប់​តែម្នាក់​ប៉ុណ្ណោះ ។​  ក្នុង​ពេល​ជាប់​អន្ទាក់​ ទាហាន​ពិសេស ​បាន​ស្នើ​ជំនួយ​ពី​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​​របស់​ទាហាន​ម៉ារីន​ និង​ស្នើ​ជំនួយ​ពី​យន្តហោះ​ចម្បាំង​ Harrier jump ​ជាច្រើន​គ្រឿង​ រហូត​ដល់​ស្នើ​យន្តហោះ​ MV-22 Osprey​ ពីរ​គ្រឿង ​ដើម្បី​ជួយ​រំដោះ​កម្លាំង​ចេញ​ពី​អន្ទាក់ ។

​ ចំណែក​ទាហាន​ អាមេរិក​ បញ្ជាក់​ថា​ ប្រតិបត្តិការ​នោះ​ធ្វើឡើង​ទាំង​គ្មាន​ព័ត៌មាន​សម្ងាត់​គ្រប់គ្រាន់​ គ្មាន​ការ​គាំទ្រ​នៅ​លើ​ដី​គ្រប់គ្រាន់​ និង​គ្មាន​សម្ភារ​គ្រប់គ្រាន់​ ធ្វើ​ឲ្យ​ទាហានពិសេស​ អាមេរិក​ ជាប់​អន្ទាក់​នៅ​កណ្ដាល​ចម្ការ​មីន ​និង​ឡោមព័ទ្ធ​ដោយ​អ្នកប្រយុទ្ធ​អាល់កៃដា​ ព្រម​ទាំង​ជា​កន្លែង​ដែល​មាន​អ្នក​បាញ់​កាំភ្លើង​ស៊ីប​គ្រប់​ទិសទី​  ។

​ មន្ទីរ​បញ្ចកោណ​ឲ្យ​ដឹង​ថា ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ទាហាន​ អាមេរិក​ ត្រូវ​បាន​ក្រុម​អាល់​កៃដា​បាញ់​ធ្លាក់​ ប៉ុន្តែ​មិនបាន​ផ្ទុះ​ឆេះ​ឡើយ ​ដោយ​ទាហាន​ម៉ារីន​ពីរ​នាក់​រង​របួស​ និង​សម្រេច​ចិត្ត​បំផ្លាញ​ឧទ្ធម្ភាគចក្រ​ចោល​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ក្រុម​អាល់កៃដា ។​ សេតវិមាន​រាយការណ៍​ថា​ ទោះ​ជា​ប្រតិបត្តិការ​បរាជ័យ ​ប៉ុន្តែ​ទាហាន​ អាមេរិក ​ទទួល​បាន​ព័ត៌មាន​ច្រើន​ពី​ប្រតិបត្តិការ​នោះ ​និង​បាន​សម្លាប់​ជីវពល​ ១៤​ នាក់ ។​ ប្រភពៈ​ middleeastmonitor,​ telegraph​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor