Sponsor

លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទឈើមធ្យម កំពស់ពី ៨-១៥ម៉ែត្រ មានបន្លារឹងវែង ដុះនៅតាមដើម និងមែក ដើមកំពីកកំពក។

ស្លឹក ៖​ រួមស្លាបសេស កូនស្លឹករាងស៊ុតត្រឡប់ដុះទល់ទង មានចំនួនពី ៣-១១សន្លឹក។

ផ្កា ៖ ចេញជាកញ្ជុំតាមប្រគាបស្លឹក មានពណ៌ស-លឿង មានក្លិនក្រអូបប្រហើរ មានកេសរឈ្មោលចំនួនច្រើន។

ផ្លែ ៖ មូលត្រមៀចសំបករឹង ពណ៌បៃតងចាស់ មានបន្ទាត់ផ្ចិត ៤-៨សង់ទីម៉ែត្រ ផ្កនិងផ្លែចេញក្នុងខែ ៣-៧។

កន្លែងដាំដុះ ៖ ដុះដោយខ្លួងឯងស្ទើគ្រប់តំបន់។ បន្ដពូជដោយគ្រាប់។

ផ្នែកប្រើប្រាស់ ៖ ប្រើស្លឹក ផ្លែ រុក្ខជាតិទាំងមូល។

រសជាតិ ៖ ស្លឹក សំបកដើម ឫស មានរសជាតិ ហាង ល្វីង ហឺរតិចៗ សាច់ក្នុងផ្លែមានរសជាតិជូ។

ការព្យាបាល ៖ -សំបកដើម ៖ ជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ គ្រំគ្រា ហើមពោះ ស្បូនស្រុត ផ្ដាសាយ។

កំរិតនិងការប្រើ ៖ សំបកដើមប្រើពី ២០-៣០ក្រាម ក្នុង១ផ្លែ។

ចំណាំ ៖ តាមឯកសារបូរាណបានចែងថា ករណី ពស់ព្រូសពិសចូលភ្នែក ឱ្យយកត្រួយក្រសាំងជាមួយនិងត្រួយភ្ងាស ទំពារព្រួសដាក់ភ្នែក ពេលភ្លាមៗ។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែរអ្នកមិនមានជម្រើសផ្សេង។

ដកស្រង់​ពី ៖ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​ ក្រសួងសុខាភិបាល​ មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ​កែសម្រួល​ដោយ​ ៖ ទុយ​ ហ៊ួត.VD7NEWS

ផ្តល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor