Sponsor

លក្ខណៈ​រុក្ខជាតិ​ ៖ ជាចុល្ល​ព្រឹក្ស​ មានកំពស់ពី ៤ម៉ែត្រ ​ទៅ ៦ម៉ែត្រ គល់រលោង មែកស្រួយ គ្រើមៗ​ដោយសា​រ​ស្នាម​ធាង​របេះ​ជ្រុះ​។

ស្លឹក ៖ ស្លឹក​ទោលដុះឆ្លាស់ទងរាងពងក្រ​ពើស្រួចចុង ប្រវែងប្រហែល ៥ទៅ៧ស.ម ទទឹង​ ៣ទៅ៥ស.ម។

ផ្កា​ ៖ តូច​ៗ​ពណ៌​ក្រហម​ព្រៀង​តិចៗ នៅ​ផ្លែមាន​ចង្អូរ​៣ មាន​គ្រាប់តែមួយ។

កន្លែងដាំដុះ ៖ ច្រើនមានដាំ និង ដុះនៅក្បែរផ្ទះ​ សំរាប់ហូបផ្លែ និង​ ស្លឹក​សំរាប់ហូបជាបន្លែ។

រសជាតិ ៖ ផ្លែមានរសជាតិ ជូន និង ផ្អែម ឬ សាប ប្រើសំរាប់ជាថ្នាំ បំបាត់ស្រេកទឹក។

ផ្នែកប្រើប្រាស់ ៖ ប្រើ ឫស-ស្លឹក​ និងដើម ស្លឹកនិងឫសឃាត់ឈាមថែមតែងនិងជួយ រំលាយឈាមផ្តុំ ធ្វើអោយឈាមរត់ស្រួល។

សមាសធាតុ​គីមី​ ៖ ក្នុងផ្លែមានទឹក មានProtides,Lipdes,Glucides,Acid Acetique,Vitamine C,។ សំបក​ឫសមាន Tanin ១៨ ភាគរយ,Saponine,Acid Galique.

ការព្យាបាល ៖ -ផ្លែ :ជាថ្នាំត្រជាក់ ព្យាបាល​ក្អក ។ -សំបកដើម : ព្យាបាលបូស.ស្វាយ.របូសចេញឈាម.រមាស់.ឈឺធ្មេញ.ឈឺភ្នែក.រលាក​ត្រចៀកមានខ្ទុះ. ក្អកមានស្លេស្ម៍.ស្ងោរងូតសំរាប់ព្យាបាលចែងថ្ងៃ។ -ឫស និង​ សំបកឫស មានជាតិពុល ព្យាបាលរោគសើរ​ស្បែក​ ដោយដាំទឹក​លាងពីលើកន្លែងរមាស់ និង​ ចែងថ្ងៃ​។បើផឹកត្រូវប្រើកំរិតតិចតួច ដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល។ - ស្លឹក​ ព្យាបាល គ្រុនក្តៅ.ស្ងោរងូតព្យាបាលចែងថ្ងៃ.ឈាមអញ្ចាញធ្មេញ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែរអ្នកមិនមានជម្រើសផ្សេង។

ដកស្រង់​ពី ៖ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​ ក្រសួងសុខាភិបាល​ មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ​កែសម្រួល​ដោយ​ ៖ ទុយ​ ហ៊ួត.VD7NEWS​

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor