Sponsor

ក្រោម​កិច្ច​សហការ ​ចុះ​ចាប់​យក​ និង​ដក​ហូត​វត្ថុ​តាង​ពាក់​ពន្ធ័​ករណី​៖ ​ឃាតកម្ម​ (រឹត​ក​សម្លាប់​ ប្លន់​យក​ទូរស័ព្ទ​ដៃ​ និង​កង​ដៃ) ​កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​​កុម្ភៈ ឆ្នាំ​ ​២០១៧​ នៅ​ចំណុច​ផ្ទះ​លេខ​ ៤៤៣​ ផ្លូវ​លំ​ភូមិ​ព្រែក​ជាង​ព្រុំ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ​រាជ​ធានី​ភ្នំពេញ ។

​ ថ្ងៃ​ទី​ ថ្ងៃ​ទី​ ១០ ខែ​​កុម្ភៈ ឆ្នាំ​ ​២០១៧​ ​ម៉ោង​ ៨ និង ​២០​ នាទី​ ដោយ​ទទួល​បាន​ បទ​បញ្ជា​របស់​ ឯ.ឧ ​ស្នងការ​ ដឹក​នាំ​សម្រប​សម្រួល​ពី​លោក​ស្នង​ការ​រង​ទទួល​ផែនការ ​និង​ទទួល​បាន​ការ​ឯកភាព​ពី​លោក​ព្រះ​រាជអាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កម្លាំង​នគរបាល​ស្រុក​ សហការ​ជា​មួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​រាជ​ធានី​ភ្នំពេញ ​បាន​ចុះ​ដក​ហូត​វត្ថុ​តាង​រួម​មាន​ ៖​

១.​កងដៃ​ផ្លាក​ទីន​ ០១​ ដក​ហូត​ពី​ឈ្មោះ​ អីុ ណារិទ្ធ ​ភេទ​ប្រុស​អាយុ​ ៤៥ ​ឆ្នាំ​ មុខរបរ​អាជីវករ​លក់​មាស​នៅ​ផ្សារ​គគីរ​ ភូមិ-ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល ។​

២.​ទូរស័ព្ទ​ដៃ​ម៉ាក ​iPhone5 ​០១​ គ្រឿង​ ដក​ហូត​ពី​ឈ្មោះ​ ងួន​ សៅមុនី ​ភេទ​ស្រី​អាយុ​ ២៥ ​ឆ្នាំ ​មុខ​របរ​លក់​ទូរស័ព្ទ​នៅ​ផ្សារ​គគីរ​ ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ដោយ​អ្នក​ទិញ​និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ​ដើម្បី​បន្ត​ចាត់​ ការ​តាម​នីតិវិធី ។​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor