Sponsor

ខេត្តប៉ៃលិន៖ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន បានទទួលមរណ:ភាពហើយ កាលពីវេលាម៉ោង ២៣៖៤០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណះលោកកំពុង ធ្វើដំណើរ ចេញពីកន្លែងធ្វើការ ត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុ រថយន្តរបស់លោក ក៏បុកជាមួយ រថយន្តធុនធំ ដោយពុំដឹងមូលហេតុ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្ត Masda ពណ៌ស របស់លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែនព្រំ បានរងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ រីឯរថយន្តធុនធំ ដឹកអេស្កាវ៉ាទ័រនោះ បានក្រឡាប់បះជើង នៅនិងចិញ្ចើមផ្លូវ ព្រមទាំងឃើញមាន ដាច់របូតកង់មួយផងដែរ៕ ដោយ ធីតា

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor