Sponsor

គួរ​ឲ្យ​ភ្ញាក់​ផ្អើល! ទស្សនាវដ្ដី​អាល្លឺម៉ង់​ដ៏​ល្បី​មួយ ដែល​មាន​ឈ្មោះ​ថា​ Der Spiegel ​ថី្ម​ៗ​នេះ​បាន​រចនា​រូបភាព​ដ៏​ក្ដៅ​គគុក​មួយ​ឡើង​​បង្ហាញ​រូប​ លោក Donald Trump ​កាត់​ក្បាល​រូប​សំណាក​​ Liberty ​របស់​សហរដ្ឋអាមេរិក ដោយ​រូបភាព​កំណាច​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ បាន​រិះគន់​លើ​គោលនយោបាយ​របស់​លោក​ស្រី Angela ​Merkel ​ដែល​ជា​អធិការបតី​អាល្លឺម៉ង់។

នេះ​បើ​យោង​តាម ​BBC ​បាន​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៥ ​ខែ​កុម្ភៈ​នេះ។   លោក Edel Rodriguez អ្នកនិពន្ធ​ និង​គូរ​រូប​តុក្កតា​បាន​ឲ្យដឹង​ថា​ រូបភាព​នេះ​ សំដៅ​លើ លោក​ Trump កាត់​ក្បាល​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ចុះផ្សាយ​​ដោយ​ទស្សនាវដ្ដី​ដ៏​ល្បី​​មួយ​របស់​អាល្លឺម៉ង់​ឈ្មោះ​​ Der Spiegel ​បន្ទាប់​ពី​រដ្ឋាភិបាលខាង​លើ​​​បាន​រិះគន់​លើ​គោល​នយោបាយ​របស់​លោក​ស្រី​ Merkel តាម​រយៈ​សារ​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ ជនអន្តោប្រវេសន៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Der Spiegel ចុះផ្សាយ​រូប​លោក ​Donald Trump ​កាត់​ក្បាល​រូប​សំណាក​​ Liberty ខាង​លើ​ដោយ​គ្មាន​ការ​កោតខ្លាច​អាមេរិក​សូម្បី​តែ​បន្តិច​ ថែម​ទាំង​ដាក់​ជា​ Cover​ នៅ​ទំព័រ​ដំបូង​គេ​ទៀត​ផង​ យ៉ាងណាមិញ​រដ្ឋាភិបាល​អាមេរិក​ នូវ​ពុំ​ទាន់​លេច​ចេញ​សញ្ញា​ឆ្លើយ​តប​ត្រឡប់​វិញ​នៅ​ឡើយ​ទេ​៕​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor