Sponsor

(កំពង់ឆ្នាំង)៖ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុ​ច វណ្ណា​រ៉ា នៅ​រសៀល​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​មូលដ្ឋាន​តាម​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ដែល​បាន​កាប់សម្លាប់​បងស្រី​បង្កើត​របស់ខ្លួន និង​បងថ្លៃ​ជា​អ្នកកាសែត បណ្តាល​ឲ្យ​ស្លាប់​ទាំង២នាក់ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច នា​ព្រឹក​មិញ។

លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​បាន​បញ្ជាក់ថា បងថ្លៃ​ជនសង្ស័យ​ឈ្មោះ ហែម ឆន ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ នៃ​សមាគម​អ្នកកាសែត​ខ្មែរ​សន្តិភាព និង​ប្រពន្ធ​របស់ខ្លួន (បងស្រី​បង្កើត​ជនសង្ស័យ) បាន​ស្លាប់​ដោយសារតែ​ប្អូនប្រុស​បាន​យក​ពូថៅ​កាប់ (មើល​តាម​លិខិតបញ្ជាក់​របស់​ក្លឹប)។

បើតាម​លោកស្នងការ «ជនដៃដល់​មុនដំបូង បាន​កាប់​ទៅលើ​ប្តី រួចហើយ​ប្រពន្ធ បានរ​ត់ទៅ​ឲ្យ​គេ​ជួយ​តែដោយសារ​ផ្ទះ​គាត់​នៅ​ឆ្ងាយ​ពី​គេ ហើយ​នៅក្បែរនោះ​មានតែ​ស្ត្រី​ទើប​ឆ្លងទន្លេ​គ្មាន​អ្នកផ្សេង ចឹ​ង​ប្រពន្ធ​រត់​មក​មើល​ប្តី​វិញ ស្រាប់តែ​ជនដៃដល់​បាន​កាប់​បងស្រី​ខ្លួនឯង​បន្តទៀត រហូត​ស្លាប់​ទាំង២នាក់​តែម្តង»។

យ៉ាងណាក៏ដោយ សម្រាប់​មូលហេតុ​នោះ មិនត្រូវ​បាន​លោកស្នងការ​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ ដោយ​លោក​ថា ជនសង្ស័យ​ជាម​នុស្ស​វិកល​ច​រឹក ហើយ​កាលពីមុន​ក៏​ធ្លាប់​ដេញ​កាប់​គេ​ផងដែរ។ នៅពេលនេះ កម្លាំង​នគរបាល​របស់​យើង​កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធី ខណៈ​សព​ជនរងគ្រោះ​ទាំង២នាក់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ ដោយ ហង្ស សុភាព

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor