Sponsor

បុរស​ជនជាតិ​ កូឡុំប៊ី​ ម្នាក់​ ឈ្មោះ​ រ៉ាហ្វាអែល អ៊ូរីបេ ​(Rafael Uribe)​ អាយុ​ ៣៨​ ឆ្នាំ ​ត្រូវ​បាន​តុលាការ​ទីក្រុង​ បូគូតា ​(Bogotá)​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៥១​ ឆ្នាំ ​និង​បង់​ប្រាក់​ ២៥៦០០​ ដុល្លារ​អាមេរិក​ ពី​បទ​រំលោភ​ផ្លូវ​ភេទ ​និង​សម្លាប់​ក្មេង​ស្រី​អាយុ​ ៧​ ឆ្នាំ ​ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្វើ​ឲ្យ​រន្ធត់​ទូទាំង​ប្រទេស​ កូឡុំប៊ី ។​

រដ្ឋអាជ្ញា​ កូឡុំប៊ី ​និយាយ​ថា​ តាម​ច្បាប់​ឧក្រិដ្ឋជន​ អ៊ូរីបេ ​ត្រូវ​ជាប់​ពន្ធនាគារ​ ៦០​ ឆ្នាំ ​ប៉ុន្តែ​ដោយ​សារ​អ៊ូរីបេ ​មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​កន្លង​មក​ ដូច្នេះ​តុលាការ​បាន​សម្រាល​ទោស​​មក​នៅ​ត្រឹម​ ៥១​ ឆ្នាំ ។​ ឪពុក​របស់​ក្មេង​ស្រី​រងគ្រោះ​ បាន​ចូលរួម​ក្នុង​សវនាការ​រយៈពេល​ ៣​ ម៉ោង​ និង​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​តុលាការ​ដែល​មិន​ដាក់​ទោស​ឧក្រិដ្ឋជន​ធ្ងន់ធ្ងរ​បំផុត​​តាម​ទោស​កំហុស​ ដោយ​លោក​បញ្ជាក់​ថា ​ប្រសិនបើ​ប្រទេស ​កូឡុំប៊ី ​មាន​យុត្តិធម៌​ អ៊ូរីបេ​ គួរ​ត្រូវ​បាន​ប្រហារជីវិត ។​

បង​ប្អូន​ប្រុស​របស់​ អ៊ូរីបេ​ ពីរ​នាក់​ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ​ដោយ​សង្ស័យ​ថា ​បាន​បិទ​បាំង​ទោស​កំហុស​របស់​ អ៊ូរីបេ ​ក្នុង​នោះ​​ជន​សង្ស័យ​ម្នាក់​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ទោស​កំហុស​ ។ អូរីបេ​ បាន​ចាប់​ជំរិត​ក្មេង​ស្រី​អាយុ​ ៧​ ឆ្នាំ ​ឈ្មោះ​ យូលីនៀ សាមបូនី ​(Juvencio Samboni)​ ចេញ​ពី​តំបន់​ក្រីក្រ​មួយ​កន្លែង​ក្នុង​ទីក្រុង​ បូគូតា​ នាំ​ទៅ​កាន់​ផ្ទះ​ល្បែង​​មួយ​កន្លែង​ រួចហើយ​ចាប់​រំលោភ​ និង​ច្របាច់​ក​សម្លាប់​នៅ​ក្នុង​ផ្ទះល្វែង​នោះ ។​ 

ប្រភពៈ​ efe​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor